website_news:2016010406

សហភាពអឺរ៉ុបអះអាងថា ស្ថានការសុំសិទ្ធិជ្រកកោននឹងត្រូវផ្តល់ជូនសម្រាប់ជនភៀសខ្លួនស៊ីរីមួយគត់

(http://bayontv.com.kh/31/03/2016)

សឺណែវ៖ គណៈកម្មាធិការទទួលបន្ទុកជនអន្តោប្រវេសន៍អឺរ៉ុប បានប្រកាសឲ្យដឹងនៅក្នុងទីក្រុងសឺណែវកាលពីថ្ងៃពុធថា ស្ថានការស្វែងរកសិទ្ធិជ្រកកោននៅអឺរ៉ុប នឹងត្រូវផ្តល់ជូនសម្រាប់តែជនភៀសខ្លួនស៊ីរីមួយគត់ ដែលត្រូវការជំនួយដ៏ចាំបាច់ពីអន្តរជាតិ។

លោកឌីមីទ្រីស អាវរ៉ាម៉ូពូឡូស គឺជាមន្ត្រីបម្រើការនៅគណៈកម្មាធិការទទួលបន្ទុកជនអន្តោប្រវេសន៍អឺរ៉ុប បានផ្តល់អនុសាសន៍បែបនេះ អំឡុងសន្និសីទកាសែតមួយ ក្រោយមានកិច្ចប្រជុំស្តីពីទំនួលខុសត្រូវសកល ចែករំលែកការទទួលយកជនជនភៀសខ្លួនស៊ីរី ដែលរៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ។

លោកឌីមីទ្រីស បាននិយាយថា ពួកលោកដឹងច្បាស់ថា ស្ថានការជនភៀសខ្លួនអាចនឹងត្រូវផ្តល់ជូនសម្រាប់អ្នកដែលត្រូវការជំនួយ និងការការពារពីអន្តរជាតិមួយគត់ ដូច្នេះត្រូវញែកឲ្យដាច់ស្រឡះពីគ្នានូវអ្វីដែលជាជនភៀសខ្លួន និងអ្វីគឺជាជនអន្តោប្រវេសន៍។ លោកបានបន្តទៀតថា វាសំខាន់ខ្លាំងណាស់ សម្រាប់អឺរ៉ុប ដើម្បីធ្វើការរួមគ្នាជាមួយទួរគី ក្នុងការដោះស្រាយបញ្ហាជនភៀសខ្លួន។

សូមបញ្ជាក់ថា ជាង៩១ភាគរយនៃជនអន្តោប្រវេសន៍ដែលបានធ្វើដំណើរមកដល់ប្រទេសក្រិក គឺមកពីបណ្តាប្រទេសដែលញាំញីដោយសារភ្លើងសង្គ្រាម ក្នុងនោះ រួមមាន ស៊ីរី , អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់៕

website_news/2016010406.txt · Last modified: 2017/02/28 12:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki