website_news:2016010601

ពលករខ្មែរចំនួន២៧នាក់ ដែលត្រូវបានជួយសង្គ្រោះនៅឥណ្ឌូនេស៊ី នឹងបញ្ជូនមកកម្ពុជានៅខែក្រោយនេះ

(http://www.thmeythmey.com) គេហទំព័រថ្មីថ្មី May-31-2016,  5:07 pm

ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី បានសហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី និងអង្គការអន្តរជាតិទេសន្តប្រវេសន្ត ដោយត្រូវបានជួយសង្គ្រោះពលករខ្មែរចំនួន៥៤នាក់ បញ្ជូនពួកគេមកកម្ពុជាវិញ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សន្ទរី ពលករខ្មែរចំនួន២៧នាក់ បានបញ្ជូនត្រឡប់មកកម្ពុជាវិញហើយ កាលពីថ្ងៃទី៣០ ឧសភា។ ចំណែកពលករចំនួន២៧នាក់ទៀត នឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី៦ មិថុនា នៅម៉ោង៥រសៀលតាមជើងយន្តហោះ MH ៧៦២៕

website_news/2016010601.txt · Last modified: 2017/03/03 12:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki