website_news:2016010704

រកមេធាវីការពារពលរដ្ឋខ្មែរ ដែលបើកគោយន្តដឹកគ្រែឆ្លងដែនតម្រួតថៃចាប់ខ្លួន

(http://www.cen.com.kh) ថ្ងៃទី 30 មិថុនា 2016, ម៉ោង 08:00:PM) | ដោយ: បន្ទាយ

ស្រះកែវ-ថៃ: មន្ត្រីកុងស៊ុល បានស្រាវជ្រាវហើយរកមេធាវី ជួយការពារជូនពលរដ្ឋ២នាក់ ដែលតម្រួតថៃចាប់ខ្លួន ដោយសារបើកគោយន្តដឹកគ្រែ និងសង្ហារឺមចូលលក់ដូរក្នុងភូមិរបស់ប្រទេសថៃ។

កុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លោកប៊ុន សុខវិបុល អោយដឹងនៅថ្ងៃទី៣០ខែមិថុនា : ករណីនេះ ខាងថៃចោទពីដំបូងថាជនទាំង២នាក់ឆ្លងដែនខុសច្បាប់ តែបន្ទាប់មកពុំដឹងបន្ថែមបទចោទអ្វីទេ ហើយបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តស្រះកែវពីថ្ងៃទី២៩មិថុនា។

សូមរំលឹកថាការចាប់កាលពីល្ងាចថ្ងៃទី២៧មិថុនាឆ្នាំ២០១៦ ពលរដ្ឋខ្មែរ២នាក់បងប្អូនបង្កើតមាន:១:ឈ្មោះ ហួន គ្រួក ភេទប្រុសអាយុ២៨ឆ្នាំ និង២:ឈ្មោះ ហួន វិត ភេទប្រុស អាយុ២៦ឆ្នាំ ដែល រស់នៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ តម្រួតថៃចោទប្រកាន់ថា បងប្អូនជនជាតិខ្មែរ២នាក់នេះ បានឆ្លងដែនចូលប្រទេសថៃខុសច្បាប់តាមច្រករបៀងមហាស្រពនៅភូមិបឹងតាស្រីឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យឈមនឹងភូមិស្រង៉ែឃុំទ័ពស្តេចស្រុកតាប្រាយ៉ាខេត្តស្រះកែវរបស់ថៃ។តម្រួតថៃចាប់ខ្លួននិងរឹបអូសគោយន្ត។

ពលរដ្ឋខ្មែរទាំង២នាក់ត្រូវតម្រួតបញ្ជូនទៅអោយតុលាការឃុំខ្លួនបណ្តោះអាសន្ន។ប៉ុន្តែលោកកុងស៊ុលកម្ពុជាថា:ស្ថានកុងស៊ុលនឹងប្រឹងប្រែងដើម្បីបានដោះលែង បើគ្រាន់តែឆ្លងដែមខុសច្បាប់៕

website_news/2016010704.txt · Last modified: 2017/03/10 09:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki