website_news:2016010708

ឆ្មាំសមុទ្រអ៊ីតាលីបានជួយសង្គ្រោះជនអន្តោប្រវេសន៍ជាង ២០០នាក់នៅក្បែរឆ្នេរប្រទេសលីប៊ី

(http://bayontv.com.kh) គេហទំព័រវិទ្យុ និងទូទស្សន៍បាយ័ន្ថ 01/07/2016

អ៊ីតាលី៖ ឆ្មាំសមុទ្រអ៊ីតាលីបានជួយសង្គ្រោះជនអន្តោប្រវេសន៍ ២២៣នាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុង ប្រតិបត្តិការណ៍ដាច់ដោយឡែកពីគ្នាចំនួន ២ នៅក្បែរតំបន់ឆ្នេររបស់ប្រទេសលីប៊ី។

អង្គភាពនេះបានចេញរូបភាពវីដេអូមួយដោយបង្ហាញពី ការជួយជនអន្តោប្រវេសន៍ពីទូកកៅស៊ូតូចមួយ ដែលកំពុងអណ្ដែតលើសមុទ្រ។ ក្នុងប្រតិបត្តិការណ៍ទីមួយពួកគេបានជួយជនអន្តោប្រវេសន៍ចំនួន107នាក់ និងស្រង់បានសាកសពស្ត្រី 10នាក់។ ក្នុងប្រតិបត្តិការណ៍ទី២ អង្គភាពឆ្មាំសមុទ្រនេះបានជួយជនអន្តោប្រវេសន៍ 116 នាក់នៅលើទូកកៅស៊ូមួយផ្សេងទៀត។

យោងតាមទិន្នន័យផ្ដល់ដោយឧត្ដមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅនេះជនអន្តោប្រវេសន៍ 224,033នាក់ បានមកដល់ក្នុងទឹកដីអឺរ៉ុបតាមសមុទ្រក្នុងឆ្នាំ 2016 នេះ មនុស្ស , 2,896នាក់បានស្លាប់ ឬបាត់ខ្លួន អំឡុងប៉ុនប៉ងឆ្លងសមុទ្រមេឌីទែរ៉ាណេតាមទូក តូចៗចាស់ៗ ទៅកាន់ប្រទេសនានាក្នុងប៉ែកអឺរ៉ុប៕ អត្ថបទ៖ សុខមាន

website_news/2016010708.txt · Last modified: 2017/03/10 09:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki