website_news:2016010804

តំណាងរដ្ឋាភិបាលអូស្ត្រាលី ស្នើសហការជាមួយពិនិត្យមើលស្ថានភាពច្បាប់ពាក់ព័ន្ធនឹងការពរពោះជំនួស

(http://bayontv.com.kh) 30/07/2016

ភ្នំពេញ ៖ ខណៈគំរោងពង្រឹងផ្នែកច្បាប់ ចំនួនពីររបស់អង្គការ ស៊ីស៊ីចេប បានអនុវត្តចប់ឯកអគ្គរាជទូត អូស្ត្រាលី ប្រចាំនៅកម្ពុជា បានស្នើក្រសួងយុត្តិធម៌ សហការពិនិត្យលើបញ្ហាទិដ្ឋភាពផ្លូវច្បាប់ ពាក់ព័ន្ធនឹងការពរពោះ ជំនួស របស់ស្ត្រី នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម កឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ខណៈកម្ពុជា នៅមិនទាន់ច្បាប់ស្តីពីការពរពោះជំនួសរបស់ស្ត្រីនោះ ស្ថានទូតអូស្ត្រាលី អះអាងថា នឹងជួយផ្នែកបច្ចេកទេសក្នុង ការរៀបចំជាសេចក្តីព្រាងច្បាប់ ការពរពោះនោះក្នុងករណីបើសិនកម្ពុជាមានតម្រូវការ។ ឯកឧត្តម កឹម សន្តិភាព បានឲ្យដឹងនៅក្រោយជំនួបរវាងឯកឧត្តម អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវឯកអគ្គរាជទូត ប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជាថ្ងៃទី២៩ ខែកក្កដា នៅទីស្តីក្រសួង។ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងយុត្តិធម៌នឹង ពិនិត្យមើលឲ្យបានស៊ីជំរៅថែមទៀត ពោលគឺត្រូវជជែកគ្នាច្រើនទៀតជាមួយអ្នកច្បាប់ប្រទេសអូស្ត្រាលី។

គួរបញ្ជាក់ថា កន្លងមករដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ជាពិសេសដល់ក្រសួង យុត្តិធម៌ និងក្រសួងមហាផ្ទៃសម្រាប់ពង្រឹងផ្នែកច្បាប់ពាក់ព័ន្ធការអប់រំបណ្តុះបណ្តាលបច្ចេកទេសផ្នែកច្បាប់ពិសេស ប្រតិបត្តិការរវាងនគរបាលយុត្តិធម៌និងតុលាការនិងផ្តល់ការប្រឹក្សាតាក់តែងច្បាប់ជាដើម៕

website_news/2016010804.txt · Last modified: 2017/03/10 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki