website_news:2016011102

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរម្នាក់លួចឆ្លងដែនកាប់ឈើខុសច្បាប់ មកស្រុកកំណើតវិញ

(http://www.rasmeinews.com/local) ដោយ ៖លីនណា ថ្ងៃទី 31 តុលា 2016 ម៉ោង 07:21:PM

ឧត្តរមានជ័យ៖ កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ តាមច្រកអន្តរជាតិជាំសាងាំ អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរម្នាក់ ដែលលួចឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ។ ពលរដ្ឋខ្មែររូបនោះ មានឈ្មោះ ណយ សាក់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ត្រង់ចំណុចអូរស្វាយ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ ជាប់គុកនៅខេត្ត សីសាគេត ប្រទេសថៃ៕L

website_news/2016011102.txt · Last modified: 2017/03/16 09:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki