website_news:2016020302

ទប់ស្កាត់ទំនិញគេចពន្ធនិងពលករចំណាកស្រុកខុសច្បាប់

(https://kohsantepheapdaily.com.kh/ ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០១៦ ម៉ោង ២២:០២) ៖ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ៖ ប្រធានក្រុមប្រឹក្សាខេត្ត ចាត់វិធានការទប់ស្កាត់ទំនិញគេចពន្ធ និងពលករចំណាក់ខុសច្បាប់ដែលលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទីទ២ នៅថ្ងៃទី១៩ ខែកុម្ភៈ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ។ កិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តទី២ របស់ក្រុមប្រឹក្សាខេត្ត លោក គោស៊ុំ សារឿត អភិបាលខេត្ត បានលើកឡើងពីសកម្មភាពបទល្មើសតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនដែលមាន ១.ទំនិញគេចពន្ធដែលឈ្មួញឃុបឃិតជាមួយសមត្ថកិចលួចនាំចូល ។

២.ពលករចំណាក់ស្រុកខុសច្បាប់ដែលចាញ់បោកមេខ្យល់ទៅរកការងារធ្វើដោយខុសច្បាប់នៅប្រទេសថៃ ដែលធ្វើឱ្យប៉ះពាល់សុវត្តិភាពប្រជាពលរដ្ឋ ។ ៣.បញ្ហាគ្រឿងញៀន ដែលធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះកម្លាំងសមត្តកិច្ចត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ។ ៤.កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាបន ត្រូវមានវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋមិនឱ្យកើតមានបញ្ហាចោរកម្ម ។ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ដាស់តឿនដល់អាជ្ញាធរខេត្ត និងសមត្តកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការ និងអនុវត្តន៍ឱ្យបានរាល់សកម្មភាពបទល្មើសគេចពន្ធ ពិសេសត្រូវរកចំណូលចូលរដ្ឋ ។ ពលករចំណាក់ស្រុកត្រូវទប់ស្កាត់ និងណែនាំដល់ប្រជាពលរដ្ឋ ចាត់វិធានចំពោះការមេខ្យល់ជាដាច់ខាត់ ហើយបទល្មើសគ្រឿងញៀនត្រូវមានវិធានការលប់បំបាត់ឱ្យអស់ ៕

website_news/2016020302.txt · Last modified: 2017/02/28 09:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki