website_news:2016020304

លោកខៀវ កាញារីទ អំពាវនាវឱ្យពលករខ្មែរប្រុងប្រយ័ត្នចំពោះអាជ្ញាធរថៃ

(http://vayofm.com/news/ 02-03-2016 11:15 am)

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរអំពាវនាវ ក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ឱ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះអាជ្ញាធរថៃ។ ប្រុងប្រយ័ត្ន ព្រោះប៉ូលិសថៃបាននិយាយទំលាក់ទោសថា រឿងរំលោភទេសចរបរទេស គឺជាអំពើប្រព្រឹត្តដោយ ពលករមកពីភូមា ឡាវ និង ខ្មែរ ។ ការលើឡើងរបស់រដ្ឋមន្ត្រីក្រសួងពណ៌មានរូបនេះគឺ ដោយយោងតាមកាសែត Bangkok Post ចុះថ្ងៃទី០១ មីនា ឆ្នាំ២០១៦។

ថ្មីៗនេះសារព័ត៌មាន បាងកកប៉ុស្តិ៍បានចុះផ្សាយថា មានកម្មករ ទូកនេសាទ ជនជាតិខ្មែរ ៥នាក់ ត្រូវនអាជ្ញាធរថៃចាប់ខ្លួនដោយចោទប្រកាន់ ពីបទចាប់រំលោភអ្នកទេសចរជនជាតិ បារាំង២នាក់។ ទាក់ទងបញ្ហានេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបាន បញ្ជាក់ថា ពលករខ្មែរ៥នាក់ ដែលត្រូវចាប់ខ្លួន បានសារភាពថា ខ្លួនពិតជាបាន រំលោភស្ត្រី ជនជាតិបារាំងប្រាកដមែន។

website_news/2016020304.txt · Last modified: 2017/02/28 10:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki