website_news:2016020503

លិចកាណូតពួកអន្តោប្រវេសន៍ក្នុងដែនទឹកលីប៊ីបាត់ខ្លួន84នាក់

(https://kohsantepheapdaily.com.kh) គេហទំព័រកោះសន្តិភាព ដោយ ៖ ខាន់ សុខឃន ថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៥:០៦

អង្គការអន្តរជាតិទទួលបន្ទុកខាងជនអន្តោប្រវេសន៍ OIM គូសបញ្ជាក់ដោយដកស្រង់សម្តីរបស់ពួកអ្នកនៅរស់រានមានជីវិតកាលពីថ្ងៃទី៣០ មេសា ថា ការលិចកាណូតកៅស៊ូមួយដែលដឹកពួកអន្តោប្រវេសន៍ក្នុងដែនទឹកលីប៊ីកាលពីថ្ងៃទី២៩ មេសា បណ្តាលឱ្យមនុស្សបាត់ខ្លួន៨៤នាក់ ហើយមនុស្ស២៦នាក់ត្រូវបានជួយសង្គ្រោះ ។

លោក FLAVIO DI GIACOMO អ្នកនាំពាក្យរបស់ OIM នៅអីុតាលីអះអាងថា ជនអន្តោប្រវសន៍២៦នាក់ត្រូវបានជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេ ក្រោយការលិចកាណូតនេះ ហើយមនុស្ស៨៤នាក់បាត់ខ្លួន ។ លោក DI GIACOMO ដែលយោងតាមការរៀបរាប់របស់អ្នកនៅរស់រានមានជីវិត២៦នាក់អះអាងប្រាប់ AFP ថា មនុស្ស១១០នាក់មានដើមកំណើតនៅអាហ្វ្រិកខាងលិចបាននាំគ្នាឡើងជិះកាណូតកៅស៊ូមួយនៅលីប៊ី ។ កាណូតនេះចាស់ ហើយទឹកហូរចូលរួចមនុស្សជាច្រើននាក់ធ្លាក់ទៅក្នុងទឹកសមុទ្ររួចលង់ស្លាប់ ។ នាវាកាហ្គោអីុតាលីមួយគ្រឿងនាយប់ថ្ងៃទី២៩ មេសា អាចជួយសង្គ្រោះមនុស្ស២៦នាក់ ខណៈនាវាកៅស៊ូសល់ពាក់កណ្តាលកំពុងតែលិច ៕

website_news/2016020503.txt · Last modified: 2017/02/28 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki