website_news:2016020603

វិបត្តិជនភៀសខ្លួន: ចាប់ខ្លួនមនុស្ស ជាច្រើននាក់ បន្លំលិខិតឆ្លងដែន ធ្វើដំណើរ ចូលអ៊ឺរ៉ុប

(http://www.dap-news.com/kh/) គេហទំព័រដើមអំពិល ថ្ងៃពុធ, 01 មិថុនា ២០១៦ 09:27 : ស៊ុន លី ID:004

បរទេស: ទូរទស្សន៍ប៊ីប៊ិស៊ី ចុះផ្សាយព័ត៌មាន នៅថ្ងៃពុធ ទី១មិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុមប៉ូលីសនៃប្រទេសក្រិក និងឆេក បានធ្វើការចាប់ខ្លួនមនុស្សប្រមាណជាង ២០នាក់ ដោយជាប់ពាក់ព័ន្ធសង្ស័យ ពីការព្យាយាមបន្លំឯកសារ ធ្វើលិខិតឆ្លងដែន សម្រាប់ធ្វើដំណើរ ទៅកាន់តំបន់អ៊ឺរ៉ុប។ ក្រុមប៉ូលីសរបស់សហភាអ៊ឺរ៉ុប Europol ធ្លាប់បាននិយាយថា លិខិតឆ្លងដែន និងទិដ្ឋាការ ត្រូវបានដាក់លក់ ដល់ទៅតម្លៃ ប្រមាណជា ៣៦០០ដុល្លារ នៅជុំវិញ បណ្តាប្រទេស ក្នុងតំបន់អ៊ឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៍ានិង អាស៊ីផងដែរ។

ប៉ូលីសរបស់ប្រទេសក្រិក បានបញ្ជាក់ថា ខ្សែបណ្តាញនេះ ក៏មានពាក់ព័ន្ធផងដែរ ទៅលើបញ្ហារត់ពន្ធ មនុស្ស នៅតាមតំបន់ព្រំដែន ហើយមនុស្ស ១០០នាក់ ដែលត្រូវបានប្រកាសតាមចាប់ខ្លួន នៅក្នុងប្រទេសក្រិក និងប្រទេស ដទៃទៀត៕

website_news/2016020603.txt · Last modified: 2017/03/03 12:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki