website_news:2016020604

គ្រាន់តែមួយសប្តាហ៍ សមុទ្រ ម៉េឌីទែរ៉ាណេ ឆក់ជីវិត ជនភៀសខ្លួន អស់ ៨៨០នាក់

(http://www.dap-news.com/kh/) គេហទំព័រដើមអំពិល ថ្ងៃពុធ, 01 មិថុនា ២០១៦ 09:22 : ម៉ៅ បុប្ផាមករា

អ.ស.ប៖ លោក Stephane Dujarric អ្នកនាំពាក្យមួយរូប មកពីអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា ឧត្តមស្នងការអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួន (UNHCR) បានបញ្ជាក់ថា យ៉ាងហោចណាស់ មានអ្នកស្លាប់ចំនួន ៨៨០នាក់ ក្នុងអំឡុងពេល ១សប្តាហ៍កន្លងមកនេះ បន្ទាប់ពីពួកគេ បានឆ្លងកាត់នៅលើ ដែននៃសមុទ្រម៉េឌីទែរ៉ាណេ ឆ្ពោះទៅកាន់អឺរ៉ុប ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ។

លោក Dujarric បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយទ្រួសៗថា “ឈានចូលមកដល់ ឆ្នាំ២០១៦នេះ ចំនួនជនភៀសខ្លួន បានបាត់បង់ជីវិតមានបរិមាណច្រើនណាស់នៅសមុទ្រ ម៉េឌីទែរ៉ាណេ” ។ កាលពីមុន មានពលរដ្ឋ ២.៥១០នាក់ បានស្លាប់ ធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០១៥ ដែលមានអ្នកស្លាប់អស់ចំនួន ១.៨៥៥ នាក់ ។ ក្នុងឆ្នាំ២០១៤ មានចំនួន ៥៧នាក់ ប៉ុណ្ណោះ ។

លោកបានបញ្ជាក់ថា តំបន់ឆ្លងការអាហ្រ្វិកខាងជើង-អ៊ីតាលី ជាតំបន់គ្រោះថ្នាក់បំផុត ហើយភាគច្រើនពួកគេ បានឆ្លងកាត់សមុទ្រ ម៉េឌីទែរ៉ាណេ របាយការណ៍ គិតក្នុងឆ្នាំ២០១៦នេះ មានអ្នកស្លាប់ចំនួន ២.១១៩នាក់ ៕

website_news/2016020604.txt · Last modified: 2017/03/03 12:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki