website_news:2016020904

ក្រសួងការបរទេសខ្មែរ ជួយពលរដ្ឋនៅម៉ាឡេស៊ី ២៣នាក់ឲ្យបានវិលមក មាតុប្រទេសវិញ

(http://www.dap-news.com/kh) សុក្រ, 02 កញ្ញា ២០១៦ 11:46 ដោយ: ឈូក បូរ៉ា ID:019

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី ចុះអន្តរាគមជួយឲ្យមាន ការដោះលែងពលរដ្ឋខ្មែរចំនួន ២៣នាក់ (ប្រុស ២០នាក់ និងស្រី ០៣នាក់) ដែលត្រូវប៉ូលីសចាប់ខ្លួននៅរដ្ឋ Kedah ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ដោយមូលហេតុធ្វើការខុសច្បាប់ និងស្នាក់នៅហួសពេលកំណត់ ហើយរៀបចំមាតុភូមិនិវត្តន៍ របស់ពលរដ្ឋ ទាំងអស់នោះ មកកម្ពុជាវិញ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះបានឲ្យដឹងថា “ដោយមានសំណូមពរ យ៉ាងទទូចរបស់ស្ថានទូត អាជ្ញាធរម៉ាឡេស៊ី បានយល់ព្រមដោះលែងមិនបញ្ជូនពលរដ្ឋទាំង ២៣រូប ទៅតុលាការ ដែលអាចនាំឲ្យជាប់ ពន្ធនាគារជាច្រើនខែ តាមច្បាប់ របស់ម៉ាឡេស៊ីនោះ ហើយតាមការទាមទាររបស់ស្ថានទូតដែរ ថៅកែម៉ាឡេស៊ីឈ្មោះ Hairul Azmidolah បានយល់ព្រមចេញថ្លៃ សំបុត្រយន្តហោះជូនពលរដ្ឋទាំង ២៣រូបនេះ”។

ពលរដ្ឋខ្មែរទាំង ២៣រូប ដែលមានឈ្មោះដូចខាងក្រោម នឹងទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ AK៥៣៤ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៥ និង៥៥នាទី។

ទី១. ឈ្មោះ នា ឌិន ភេទប្រុស កើតឆ្នាំ ១៩៩៦ ខេត្តក្រចេះ ទី២. សុខ សៀងលី ភេទប្រុស កើតឆ្នាំ ១៩៩៩ ទី៣. កុយ ថារិន ភេទប្រុស អាយុ ៣៧ឆ្នាំ ទី៤. ហុង ស៊ីនឿន ភេទប្រុស កើតឆ្នាំ១៩៨៩ ទី៥. សេន និស្ស័យ ភេទប្រុស កើតឆ្នាំ១៩៩៨ ទី៦. ម៉ៅ សុភា ភេទប្រុស កើតថ្ងៃឆ្នាំ ១៩៩០ ទី៧. សុខ សុវណ្ណារ៉ា ភេទប្រុស កើតឆ្នាំ១៩៩២ ទី៨. នង សាម៉ី ភេទប្រុស កើតឆ្នាំ ១៩៦៦ ទី៩. នឿង រ៉ាឌី ភេទប្រុស កើតឆ្នាំ ២០០០ ទី១០. គឹម បញ្ញា ភេទប្រុស កើតឆ្នាំ ១៩៩០ ទី១១. កុយ លីដា ភេទប្រុស កើតឆ្នាំ ១៩៩៨ ទី១២. គ្រីន ហាន់ ភេទប្រុស កើតឆ្នាំ១៩៧៥ ទី១៣. លឿង ពុទ្ធិរិទ្ធិ ភេទប្រុស កើតឆ្នាំ១៩៩៧ ទី១៤. សុខ លៀង ភេទប្រុស កើតឆ្នាំ១៩៧៦ ទី១៥. ម៉ី សុខវី ភេទប្រុស កើតឆ្នាំ១៩៩៨ ទី១៦. ឌីន ឌី ភេទប្រុស កើតឆ្នាំ ១៩៧១ ទី១៧. យ៉េន សាងឡេង ភេទប្រុស កើតឆ្នាំ១៩៩៥ ទី១៨. បេន សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ទី១៩. លួន ម៉ានិត ភេទប្រុស កើតថ្ងៃទី៨ កញ្ញា ១៩៨២ ទី២០. ឯក សុខឡាត ភេទស្រី កើតថ្ងៃទី៩ ឧសភា ១៩៧៩ ទី២១. ច្រេច ថុល ភេទស្រី កើតថ្ងៃទី១៧ សីហា ១៩៧៨ ខេត្តក្រចេះ ទី២២. គឹម គី ភេទស្រី អាយុ៣៥ឆ្នាំ អ្នកខាងលើនេះ មានកន្លែងកំណើតខេត្តក្រចេះ ទី២៣. ជា ផល្លា ភេទប្រុស កើតឆ្នាំ ១៩៨២ ខេត្តកណ្តាល ៕

website_news/2016020904.txt · Last modified: 2017/03/12 15:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki