website_news:2016021201

ស្ត្រីកម្ពុជាស៊ីឈ្នួលពពោះជំនួសក្នុងតម្លៃខ្ទង់ម៉ឺនដុល្លារ ហើយប្រគល់កូនឱ្យគេក្រោយសម្រាល

(http://www.cambodiadailykhmer.com) ដោយ AISHA DOWN និង SONIA KOHLBACHER | ថ្ងៃសុក្រ ទី 2 ខែធ្នូ ឆ្នាំ2016

អ្នកស្រី លី រស្មី បានចាកចេញពីផ្ទះរបស់ខ្លួនកាលពីខែមករា ឆ្ពោះមកមន្ទីរពេទ្យមួយស្ថិតនៅជាយរាជធានីភ្នំពេញ។ ស្ត្រីវ័យ៣៤ឆ្នាំរូបនេះបានស្នាក់នៅទីនោះប៉ុន្មានយប់ ក្នុងកន្លែងមួយដែលល្អជាង និងស្អាតជាងមន្ទីរពេទ្យដែលគាត់ធ្លាប់សម្រាកកាលពីមុន។ នៅពេលអ្នកស្រី លី រស្មី ដែលសុំមិនបញ្ចេញឈ្មោះពិតរបស់ខ្លួនដោយសារវាជារឿងផ្ទាល់ខ្លួនវិលត្រឡប់ទៅជួបជុំប្ដី និងកូនបីនាក់របស់គាត់នៅខេត្តព្រៃវែងវិញ គាត់មានទម្ងន់ពពោះកូនរបស់មនុស្សពីរនាក់ដែលគាត់មិនធ្លាប់បានជួប និងទំនងជាគ្មានឱកាសជួបជារៀងរហូត។

អំឡុងបទសម្ភាសន៍នៅហាងអាហារសម្រន់ KFC មួយកន្លែងដែលស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីកាលពីចុងខែកញ្ញា ឆ្នាំមុន អ្នកស្រី លី រស្មី និយាយថា ឆ្នាំមុនមិនអំណោយផលទេសម្រាប់ដំណាំស្រូវ។ ជាការពិត រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនអំណោយផលឡើយសម្រាប់ប្រជាកសិករនៅក្នុងខេត្តភាគខាងត្បូងមួយនេះ។ អ្នកស្រីនិយាយថា “សព្វថ្ងៃស្រូវមិនសូវល្អទេ ទឹករីងស្ងួតអស់ហើយ យើងគ្មានស្រូវលក់ទៀតទេ គ្រួសារខ្ញុំ។ យើងធ្វើបានត្រឹមតែមួយស៊ីទេ។ ខ្ញុំលក់ជ្រូកពីរបីក្បាល មេជ្រូក និងកូនជ្រូក។ ពេលមានទឹក ទឹកបែរជាជន់លិចដីស្រែ ហើយបំផ្លាញដំណាំស្រូវ”។ អ្នកស្រីមានកូនផ្ទាល់ខ្លួនចំនួនបីនាក់ ហើយកូនច្បងបង្អស់អាយុ១២ឆ្នាំ។ 

 អ្នកស្រីគ្មានគម្រោងយកកូនទៀតទេ ប៉ុន្តែនៅពេលសាច់ញាតិម្នាក់របស់គាត់ចាប់ផ្ដើមធ្វើការឲ្យ New Genetics Global ទីភ្នាក់ងារពពោះជំនួសមានមូលដ្ឋាននៅក្រុងបាងកក ហើយមកជួបគាត់ផ្ដល់ប្រាក់ ១០.០០០ដុល្លារ សម្រាប់ការពពោះកូនរបស់ប្ដីប្រពន្ធជនជាតិបារាំង  អ្នកស្រីក៏ពិចារណា។ ពាក់អាវពណ៌ខៀវ ហើយដៃដាក់លើពោះមានទម្ងន់ អ្នកស្រីនិយាយថា “បើយើងគិតពីការងារនេះ វាជាការងារល្អសម្រាប់មនុស្ស។ យើងកំពុងជួយមនុស្សក្នុងពិភពលោកដែលគ្មានលទ្ធភាពមានកូន”។ អ្នកស្រី លី រស្មី រួមជាមួយម្ដាយពពោះជំនួសពីនាក់ទៀតរបស់ទីភ្នាក់ងារ New Genetics Global ដែលមានមានម្តាយពពោះជំនួសប្រហែលពី២០ទៅ៣០នាក់ នៅពេលនោះ បានយល់ព្រមផ្ដល់បទសម្ភាសន៍កាលពីលើកទី១ប្រហែល២ខែមុន ហើយអ្នកស្រីកម្រនិយាយជាមួយអ្នកយកព័ត៌មានណាស់ចាប់តាំងពីពេលនោះមក។

តំណាងទីភ្នាក់ងារ New Genetics Global បានអមស្ត្រីរូបនេះអំឡុងបទសម្ភាសន៍ដំបូងដែលបានធ្វើឡើងបន្ទាប់ពីការពិនិត្យសុខភាពតាមទម្លាប់ធម្មតាសម្រាប់ពួកគាត់ទាំងបីនាក់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។  ពួកគាត់ស្ទាក់ស្ទើរមិនហ៊ាននិយាយ ឬប្រហែលជាស្ទាក់ស្ទើរមិនហ៊ាននិយាយនៅចំពោះមុខភ្នាក់ងារទាំងនោះ។ ក្នុងចំណោមពួកគាត់សុទ្ធតែមិនព្រមប្រាប់ឈ្មោះរបស់ខ្លួន។ ទោះបីជាការពពោះជំនួសមិនត្រូវបានហាមឃាត់ក្នុងប្រទេសនៅ ឡើយដែលសេចក្តីសម្រេចនោះត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រកាសកាលពីដើមខែវិច្ឆិកាក្ដី ក៏ពួកគាត់ និយាយថា ខ្លួនមិនទាន់ប្រាប់អ្នកណាផ្សេងក្រៅពីគ្រួសារផ្ទាល់ដែលខ្លួនកំពុងពពោះឱ្យ ថាមិនមែនជាកូនរបស់ខ្លួន ទេ។

អ្នកស្រី លី រស្មី និយាយថា “អស់លោកដឹងទេ អ្នកនៅជនបទខ្លះដឹង និងយល់ច្បាស់ ហើយអ្នកខ្លះមិន យល់ដឹងទេ”។ ដៃគូពីរនាក់ទៀតរបស់គាត់ក៏មានស្ថានភាពអត្តខាត់ដែរ។ ស្ត្រីម្នាក់ឈ្មោះ រុន រី ដែលនឹង សម្រាល កូននៅខែមេសា និយាយថា អ្នកស្រីជាកសិករធ្វើស្រែក្រីក្រនៅខេត្តពោធិ៍សាត់។ ស្ថិតក្នុងវ័យទើបតែ២១ឆ្នាំ និងមាន កូនមួយអាយុ១៨ខែ ស្ត្រីរូបនេះនិយាយថា ការពពោះជំនួសគឺជាគំនិតរបស់ម្ដាយគាត់។

អ្នកស្រី សុខ ស្រីពៅ ដែលជាភ្នាក់ងារទី៣ ធ្លាប់បម្រើការងារនៅរោងចក្រកាត់ដេរ។ ប្ដីរបស់គាត់គឺជាអ្នកកា សែតដែលស្គាល់ភ្នាក់ងារពពោះជំនួស។ អ្នកស្រីនិយាយថា ការពពោះជំនួសរបស់គាត់គឺជាគំនិតរបស់ប្ដីគាត់។  មិន ដូចម្តាយពពោះជំនួសពីរនាក់ទៀត អ្នកស្រីត្រូវគេឱ្យស្នាក់នៅកន្លែងមួយ “មានផាសុកភាព” ក្នុងរាជធានីភ្នំពេញ   សម្រាប់ការពពោះរបស់គាត់តាមការស្នើសុំរបស់ឪពុកម្ដាយនៃទារកភ្លោះដែលគាត់កំពុងពពោះ។ ពួកគាត់និយាយ ថាទីភ្នាក់ងារខាងលើនេះយកថ្លៃសេវាពីឪពុកម្ដាយដែលចង់បានកូនក្នុងតម្លៃចន្លោះពី៣២.០០០ដុល្លារទៅ៤៥.០០០ដុល្លារអាស្រ័យលើការពពោះកូនភ្លោះ និងការស្នាក់នៅកន្លែងរបស់ទីភ្នាក់ងារ ឬដេកក៏ផ្ទះរបស់ខ្លួនឯង។ អ្នកស្រី លី រស្មី និងភ្នាក់ងារផ្សេងទៀតដែលអង្គុយជាមួយគាត់និយាយថា ម្ដាយពពោះជំនួសទទួលបានប្រាក់១០.០០០ ដុល្លារជាដំណាក់កាល។ ដំណាក់កាលទី១គឺទទួលបាននៅពេលបេះដូងរបស់ទារកចាប់ផ្ដើមលោតជាលើកដំបូង ហើយដំណាក់កាលចុងក្រោយគឺនៅពេលឪពុកម្ដាយនាំកូនរបស់ខ្លួនទៅផ្ទះដោយជោគជ័យ។

អ្នកស្រី រុន រី ដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ រហូតដល់សម្រាលកូនរួច គឺជាម្ដាយពពោះជំនួសតែម្នាក់ គត់ដែលបានជួបជាមួយឪពុកម្ដាយនៃទារកដែលគាត់កំពុងពពោះ។ អ្នកស្រីនិយាយថា “ពួកគាត់ជាជនបរទេស ជនជាតិបារាំង។ ពួកគាត់បានមកភ្នំពេញ ហើយជួបខ្ញុំពីរដងនៅមន្ទីរពេទ្យ។ ពួកគាត់មានអ្នកបកប្រែ។ ពួកគាត់ បានសួរពីអារម្មណ៍របស់ខ្ញុំ និងរាងកាយរបស់ខ្ញុំ។ ពួកគាត់សួរសំណួរជាច្រើន សួរពីសុខភាពរបស់ខ្ញុំ ហើយសួរថា ជីវិត របស់នៅរបស់ខ្ញុំយ៉ាងម៉េចដែរ។ ខ្ញុំមានអារម្មណ៍ធម្មតា ខ្ញុំនិយាយថា ខ្ញុំសប្បាយចិត្ត”។ ប៉ុន្តែ ពួកគេទាំងអស់ សុទ្ធតែលើកឡើងថា ខ្លួនពេញចិត្តនឹងការធ្វើជាម្តាយស៊ីឈ្នួលពពោះជំនួស។

អ្នកស្រី រុន រី បាននិយាយថា “ហេតុអ្វី បានជាខ្ញុំធ្វើការនេះ?។ធ្វើអ៊ីចឹងវាស្រួល។ វាមិនមែនជាការងារពិបាកណាស់ណានោះទេ។ពេលខ្ញុំសម្រាកកូន ពីមុនខ្ញុំក៏បានទៅពិនិត្យសុខភាពមួយខែម្តងដែរ ប៉ុន្តែ វានៅមណ្ឌលសុខភាពខេត្តពោធិ៍សាត់។បើមានបញ្ហា ពួកគេ ពិតជាមិនអាចធ្វើអ្វីកើតទេនៅទីនោះហើយវាមានការលំបាកសម្រាប់ពួកគេក្នុងការដឹងថា តើបញ្ហានោះជាបញ្ហាអ្វី។ ឥឡូវខ្ញុំកំពុងតែទៅពិនិត្យសុខភាពមួយខែម្តងនៅមន្ទីរពេទ្យដ៏ល្អមួយ ដែលទីភ្នាក់ងារជាអ្នកចេញថ្លៃពិនិត្យឲ្យ”។

ត្រឹមតែមួយខែប៉ុណ្ណោះបន្ទាប់កិច្ចប្រជុំ នៅថ្ងៃទី២៤ខែតុលា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាលបានប្រកាសដាក់ចេញបម្រាមបន្ទាន់មួយលើការពពោះជំនួសដោយធ្វើឲ្យទីភ្នាក់ងារប្រហែល៥០ និងស្ត្រីខ្មែរដែលកំពុងមានផ្ទៃពោះរាប់រយនាក់អន្ទះសាចង់បានចម្លើយ ដែលក្នុងនោះភាគច្រើននៅមិនទាន់មានការឆ្លើយតប នៅឡើយទេ។

កាលពីថ្ងៃទី២៨ ខែតុលា អ្នកស្រី Tammy Davis-Charles គិលានុបដ្ឋាយិកាជនជាតិអូស្ត្រាលីដែល បង្កើត មន្ទីរសម្រាកព្យាបាល Fertility Solutions PGD ត្រូវបានចាប់ខ្លួនចោទប្រកាន់ និងបញ្ជូនទៅពន្ធនាគារពីបទ ភ្ជាប់ទំនាក់ទំនងអតិថិជនរបស់ខ្លួនជាមួយម្តាយដែលស៊ីឈ្នួលពពោះជំនួស។ អ្នកស្រីនៅជាប់ក្នុងពន្ធនាគារព្រៃស ជាបណ្តោះអាសន្ននៅឡើយ។ទោះបីជានគរបាលដំបូងឡើយបានផ្តល់ការធានាអំពីវាសនារបស់អ្នកស៊ីឈ្នួលពពោះជំនួស និងអតិថិជនដែលបានជួបគ្នាតាមរយៈអ្នកស្រី Tammy Davis-Charles ក៏ដោយក្តី តែរដ្ឋាភិបាលនៅតែ មិន ទាន់ផ្តល់ាពច្បាស់លាស់អំពីវាសនារបស់ម្តាយដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារផ្សេងៗទៀតនៅឡើយទេ។

វាមិនមានការទទួលខុសត្រូវសម្រាប់ម្តាយពពោះកូនឲ្យឪពុក ដែលពួកគេមិនដែលបានជួបមុខនោះឡើយ នេះបើតាមការលើកឡើងរបស់អ្នកស្រី ជូ ប៊ុនអេង អគ្គលេខាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទនៅក្រសួងមហាផ្ទៃ មិនយូរប៉ុន្មានបន្ទាប់ពីលោកស្រី Tammy Davis-Charles ត្រូវបាន ចាប់ខ្លួន។ លោកស្រីបានមានប្រសាសន៍ថា “យើងចង់ឲ្យស្ត្រីទាំងនោះចេញមក ហើយប្រាប់យើងថា តើពួក គេមាន អ្វីនៅក្នុងពោះ។ ពួកគេមិនអាចធ្វេសប្រហែសបណ្តោយឲ្យកូនកើតមកមិនដឹងថា ឪពុកនៅឯណានោះបានឡើយ”។

លោកស្រីបានលើកឡើងតាមទូរស័ព្ទកាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះថា ក្រោយ មានការចេញបម្រាម អ្នកស៊ី ឈ្នួលពពោះជំនួសជាច្រើនបានលាក់ខ្លួន ឬក៏ផ្លាស់ទីតាំងទៅកាន់ប្រទេសផ្សេងមួយទៀតជាបណ្តោះ អាសន្ន។ អ្នក ដែលមានជាប់ទាក់ទងជាមួយទីភ្នាក់ងារដែលអ្នកស្រី លី រស្មី ក៏មានទំនាក់ទំនងដែរនោះ បានរត់ទៅប្រទេសថៃ។

ទោះជាយ៉ាងណា អ្នកស្រី លី រស្មី មានសំណាងល្អ។ អ្នកស្រីបានសម្រាលកូននៅ ក្នុងមន្ទីរពេទ្យមួយ ក្នុង រាជធានីភ្នំពេញ ប៉ុន្មានថ្ងៃមុនពេលបម្រាមនេះចូលជាធរមាន ហើយបានត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញ ចំពេលផុត រដូវប្រមូលផល។ អ្នកស្រីមិនព្រួយបារម្ភអំពីកូនដែលលោកស្រីស៊ីឈ្នួលពពោះជំនួសនោះឡើយ ប៉ុន្តែ អ្នកស្រីនៅតែ គិតដល់កូនម្នាក់នោះ។ អ្នកស្រី បាននិយាយថា “ឈាមរបស់យើងប្រឡាក់ពេញខ្លួនវា ហេតុដូច្នេះមិនឲ្យយើង មិននឹកម្តេចបាន?”។

ទូរស័ព្ទរបស់អ្នកស្រី រុន រី មានពេលខ្លះបិទនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយនៅតែមិនអាចទាក់ទងបាន ។ ទីភ្នាក់ងារផ្តល់សេវាពពោះជំនួសមួយចំនួន និងអ្នកដែលនាំស្ត្រីទាំងបីរូបនេះទៅសម្ភាសជាមួយពួកគេនៅជំហានដំបូងនោះសុទ្ធតែមិនអាចទាក់ទងបាន។ ទោះបីជា នាយកប្រតិបត្តិក្រុមហ៊ុននេះបានលើកឡើងថា ក្រុមហ៊ុនរបស់ ខ្លួនបានបង្កើតប្រតិបត្តិការមួយផ្សេងទៀតនៅក្នុងប្រទេសឡាវក្នុងពេលប៉ុន្មានខែកន្លងមកនេះក៏ដោយ តែនាយក ប្រតិបត្តិរូបេនះបានបដិសេធមិននិយាយឡើយ ពាក់ព័ន្ធការវិវឌ្ឍនៃប្រតិបត្តិការនេះ ឬថាតើម្តាយស៊ីឈ្នួលពពោះ ជំនួសជនជាតិកម្ពុជាដែលមិនទាន់សម្រាលកូនបានផ្លាស់ទៅទីនោះហើយឬនៅ។

អ្នកស្រី លី រស្មី បានលើកឡើងកាលពីដើមសប្តាហ៍នេះថា អ្នកស្រីយល់ ហេតុអ្វីបានរដ្ឋាភិបាលហាម ប្រតិបត្តិការនេះ។អ្នកស្រីបាននិយាយថា “ប្រសិនបើយើងគិតអំពីបញ្ហានេះតាមផ្លូវត្រូវ គឺក្រុមហ៊ុនត្រូវតែរកស៊ីហើយ ប៉ុន្តែច្បាប់នេះការពារយើង ព្រោះវាអាចមានបញ្ហា”។ អ្នកស្រីបានបន្ថែមថា “ខ្ញុំមិនដឹងថា វាអាចមានបញ្ហាអ្វីនោះ ទេ។ខ្ញុំបានឮថាអាចមានច្រើនប៉ុន្តែ ខ្ញុំមិនបានគិតចង់សើុបអង្កេតតាមដានបញ្ហាណាមួយក្នុងបញ្ហានោះឡើយ”។ អ្នកស្រីបាននិយាយទៀតថា ប្រសិនបើច្បាប់អនុញ្ញាត អ្នកស្រីនឹងពិចារណាធ្វើបែបនេះម្តងទៀត ប៉ុន្តែ អ្នកស្រីគិត ថា វាទំនងជាមិនអាចទេ។ អ្នកស្រីបារម្ភចំពោះអ្នកចង់បានកូនដែលរកកន្លែងអនុញ្ញាតឲ្យមានការពពោះជំនួស លែងបាន។

អាជីវកម្មនេះបានផ្លាស់មកកម្ពុជាយ៉ាងច្រើនដោយសារវាត្រូវបានហាមឃាត់នៅ ក្នុងប្រទេសថៃ។ អ្នកស្រី លី រស្មី បាននិយាយថា “ខ្ញុំមិនដឹងទេ។ ប្រហែលជាពួកគាត់មិនអាចមានលទ្ធភាពមានកូនទាល់តែសោះ។ ខ្ញុំមិនដឹងថា ពួកគាត់អាចទៅកន្លែងណាទៀតបានទេក្នុងពេលនេះ”។ទីបំផុតអ្នកស្រីបានទទួលប្រាក់ទាំងអស់ដែលគេមិនទាន់ឲ្យមកគ្រប់។ អ្នកស្រីបាននិយាយថា “ផ្ទះរបស់ខ្ញុំកំពុងតែពុកផុយ ដូច្នេះខ្ញុំនឹងជួសជុលវាឡើងវិញ ហើយ បន្ទាប់មកទៀតខ្ញុំនឹងទុកខ្លះសម្រាប់ឲ្យកូនខ្ញុំរៀនសូត្រ”។ ហើយជាចុងក្រោយ អ្នកស្រីបាននិយាយថា ភ្លៀងបាន ធ្លាក់មកដូចធម្មតាវិញហើយ។ “ឥឡូវនេះស្រូវដុះល្អហើយ ព្រោះយើងមានទឹកច្រើន។ វាពិបាកអស់ជាច្រើនឆ្នាំ មកហើយ៕ សុខម និងស៊ុយឈាង

website_news/2016021201.txt · Last modified: 2017/03/16 12:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki