website_news:2016021203

មាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរ៣នាក់ ពីប្រទេសម៉ាឡេស៊ី

(http://www.rasmeinews.com/local) ដោយ ៖ក្រសួងការបរទេស ថ្ងៃទី 1 ធ្នូ 2016 ម៉ោង 03:12:PM

(ភ្នំពេញ)៖បន្ទាប់ពីអន្តរាគមន៍ជួយកម្មករនិងពលករ-ពលការិនីខ្មែរ ដែលជួបបញ្ហានៅក្រៅប្រទេសជាបន្តបន្ទាប់នៅថ្ងៃ០១ធ្នូ នេះក្រសួងការបរទេសកម្ពុជាបានជូនដំណឹងថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៣នាក់ ដូចខាងក្រោម៖

(១) ពលការិនី ស.ផ.ល អាយុ២៩ឆ្នាំ មកពីខេត្តកំពង់ធំ បានទៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ នៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៦ ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ និងធ្វើការជាអ្នកបោសសំអាត។ ដោយធ្វើការលំបាក នាងបានស្នើស្ថានទូតនៅថ្ងៃទី២៨ ខែតុលា ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

(២) ពលការិនី ឡ.គ.យ អាយុ៤១ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានទៅម៉ាឡេស៊ី តាមរយៈមេខ្យល់ នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៦ហើយបានធ្វើការនៅរោងចក្រអារឈើ។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី២១ ខែវិច្ឆិកាស្នើសុំស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

(៣) ពលករ អ.ស.រ អាយុ១៤ឆ្នាំ ជាកូនប្រុសរបស់ពលការិនីឡ.គ.យ បានទៅម៉ាឡេស៊ីជាមួយម្តាយ នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៦។

អ្នកទាំង៣ ត្រូវបានអង្គការចាប់ដៃនៅកម្ពុជា ឧបត្ថម្ភសំបុត្រយន្តហោះជូន ហើយនឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៤:០០ រសៀល តាមជើងយន្តហោះ AK534។ អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញស្ថានទូតបានផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភោគដល់អ្នកទាំង៣ផងដែរ៕

website_news/2016021203.txt · Last modified: 2017/03/16 12:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki