website_news:2016021204

ពលករខ្មែរមានស្លាប់មានរបួស ដោយបើកបរម៉ូតូត្រូវរថយន្តថៃបុកប៉ើងជាច្រើនម៉ែត្រ

(http://www.vd7news.com) ០២ ធ្នូ ២០១៦

ប្រទេសថៃ៖ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវបានបឹង ត្រង់បង្គោលគីឡូម៉ែត្រលេខ៨៦ ក្នុងឃុំផ្លុងតាអឿម ស្រុកវាំងច័ន្ទ ខេត្តរៈយ៉ង ប្រទេសថៃរវាងរថយន្តបាឡែនពណ៌ខ្មៅពាក់ស្លាកលេខបាងកក-5764 ជាមួយនឹងម៉ូតូដែលមានពាក់ស្លាកលេខ បាងកក-2566 ក្នុងទិសដៅស្របគ្នា ។

យ៉ាងហោចណាស់ក៏មាន(ពលករខ្មែរ)ចំនួនពីរនាក់ ត្រូវបានរថយន្តថៃបុក កាលពីព្រឹកម្សិលមិញនេះដែលបណ្តាលអោយមានម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀត ក៏ទទួលរងរបួសធ្ងន់ផងដែរ ខណៈដែលពួកគេបានជិះម៉ូតូនាំគ្នាចេញដំណើរទៅធ្វើការហើយក៏ត្រូវរថយន្តបើករេចង្កូតមកបុកទាំងព្រឹក ។

តាមការអះអាង ពីប្រភពដែលបានឃើញហេតុការណ៍នេះនិយាយថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូរងគ្រោះនោះជិះគ្នាពីរនាក់ ដែលពួកគេសុទ្ធសឹងជាកម្មករឆ្លងដែនមកពីប្រទេសកម្ពុជា។ នៅពេលនោះស្រាប់តែមានរថយន្តមួយគ្រឿង បានបើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នា ហើយបនារេចង្កូតទៅបុកលើជនរងគ្រោះ ចំពីក្រោយ បណ្តាលអោយពួកគេទាំងពីរនាក់បើុងទៅធ្លាក់នៅក្នុងប្រឡាយកណ្តាល ផ្លូវភ្លោះ ដោយមានម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុផងដែរ ។

នៅពេលនោះដែរ កំលាំងតម្រួតចរាចរណ៍ក៏បានចុះមកដល់ ដោយបានរៀបចំបញ្ជូន អ្នកដែលរងរបួសទៅកាន់មន្ទីរពេទ្យវុាំងច័ន្ទដើម្បីសង្គ្រោះ ដោយឡែកសពពលករខ្មែរ ដែលស្លាប់នោះក៏ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅក្នុងមន្ទីរពេទ្យដែរ ដើម្បីរង់ចាំ អោយខាងស្ថានទូតកម្ពុជា រៀបចំឯកសារបញ្ជូនទៅកាន់ស្រុកកំណើតនៅកម្ពុជាវិញ ដោយភ្លាមៗនោះដែរ គេមិនទាន់ស្គាល់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំងពីរ នកា់នោះថា តើពួកគេរស់នៅខេត្តណា ហើយឈ្មោះអ្វីនោះដែរ៕

website_news/2016021204.txt · Last modified: 2017/03/16 12:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki