website_news:2016030202

ជនរងគ្រោះខ្មែរ៥នាក់ ត្រូវស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវជួយសង្គ្រោះ

(http://www.cen.com.kh/ថ្ងៃទី 3 កុម្ភៈ 2016, ម៉ោង 08:10:AM)

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានឲ្យដឹងថា តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងហាណូយ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេស វៀតណាម បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចវៀតណាម អន្តរាគមន៍ជួយសង្គ្រោះ ស្ត្រីខ្មែររងគ្រោះចំនួន៣នាក់ ពីការជូញដូរមនុស្សខុសច្បាប់នាំទៅរៀបការនៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ នារីខ្មែររងគ្រោះទាំង៣នាក់ មានឈ្មោះ៖

- សន សាវឿន អាយុ ២៤ ឆ្នាំ នៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្ត តាកែវ។ - រស់ រ៉ានី អាយុ ២៨ ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ - គាំ កុល អាយុ ២៣ ឆ្នាំ នៅភូមិបាត់ឡាស្នាប់ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។

នារីរងគ្រោះទាំង៣នាក់នេះ ត្រូវបានមេខ្យល់នាំទៅដល់ព្រំដែនវៀតណាម-ចិន (ភាគ ខាងជើងប្រទេសវៀតណាម) ដើម្បីយកទៅរៀបការជាមួយបុរសជនជាតិចិន។ ស្ថានឯកអគ្គរាជទូតកម្ពុជាបានផ្ដល់ការស្នាក់នៅ ការហូបចុក ប្រាក់ឧបត្ថម្ភ និងថ្លៃ សំបុត្ររថភ្លើងពីទីក្រុងហាណូយមកទីក្រុងហូជីមិញ ដល់ស្ត្រីខ្មែរទាំង៣នាក់ ។

ចំណែកឯស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ក៏បានបន្តរ៉ាប់រងផ្ដល់នូវកន្លែង ស្នាក់នៅ ម្ហូបអាហារ ប្រាក់ឧបត្ថម្ភ និងថ្លៃសំបុត្ររថយន្តក្រុងពីទីក្រុងហូជីមិញមកទីក្រុង ភ្នំពេញ ដល់ស្ត្រីខ្មែរទាំង៣នាក់នេះផងដែរ។ មន្ត្រីស្ថានអគ្គកុងស៊ុលនឹងជូនដំណើរស្ត្រីរងគ្រោះទាំង៣នាក់នេះ ត្រឡប់មកកម្ពុជា វិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ដោយរថយន្តក្រុង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ។

២-ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានចុះអន្តរាគមន៍ជួយកម្មករ ខ្មែរខុសច្បាប់ចំនួន២នាក់ ដែលធ្វើការនៅរោងចក្រផលិតស្ករនៅស្រុកវឌ្ឍនាណាខន ប្រទេស ថៃ ដែលត្រូវអាជ្ញាធរថៃឃាត់ខ្លួនពីបទពុំមានឯកសារស្របច្បាប់ ទៅធ្វើការនៅប្រទេសថៃ។ កម្មករខ្មែរទាំងពីរនាក់មានឈ្មោះ៖

- ឃី ខា ភេទប្រុស អាយុ ២៣ ឆ្នាំ នៅស្រុកពួក ខេត្តសៀមរាប - ធួន ណា ភេទស្រី អាយុ៣៣ ឆ្នាំ នៅស្រុកពួក ខេត្តសៀមរាប

ស្ថានអគ្គកុងស៊ុលកម្ពុជា បានជួយសំរួលជាមួយសមាគមកសិកម្មព្រំដែនដើម្បីចុះឈ្មោះ កម្មករទាំងពីរនាក់នេះ ជាកម្មកររោងចក្រស្ករដោយស្របច្បាប់ និងអោយវិលត្រលប់ទៅធ្វើការ នៅរោងចក្រស្ករដូចដើម ដោយពុំចាំបាច់បញ្ជូនមកកម្ពុជា៕ | ដោយ: មុនីរាជ

website_news/2016030202.txt · Last modified: 2017/02/27 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki