website_news:2016030205

កុមារចំណាកស្រុកជាង ១០ ម៉ឺននាក់បាត់ខ្លួន

(http://www.postkhmer.com/Tue, 2 February 2016)

ក្រុងឡាអេៈ ទីភ្នាក់ងារប៉ូលិសសហភាពអឺរ៉ុប Europol បាននិយាយពីថ្ងៃចន្ទថាកុមារចំណាកស្រុកដែលបែកពីឪពុកម្តាយជាង ១០ ម៉ឺននាក់បានបាត់ខ្លួននៅក្នុងទ្វីបអឺរ៉ុបដោយគេខ្លាចថាពួកគេភាគច្រើនត្រូវបានគេពង្វាងឲ្យទៅចូលក្នុងកក្រុមជួញដូរផ្លូវភេទ ឬពាណិជ្ជកម្មទាសករ។ ការិយាល័យព័ត៌មានទីភ្នាក់ងារ Europol បានបញ្ជាក់ចំពោះ AFP អំពីតួលេខដែលបានចេញផ្សាយក្នុងកាសែតអង់គ្លេស The Observer នោះដោយបន្ថែមថាពួកគេបានប្រមូលព័ត៌មានក្នុងពេល ១៨ ទៅ ២៤ ខែចុងក្រោយ។ ប្រមុខបុគ្គលិកនៃទីភ្នាក់ងារនេះលោក Brian Donald បាននិយាយថាកុមារងាយរងគ្រោះទាំងនោះបានបាត់ខ្លួនពីប្រព័ន្ធនោះបន្ទាប់ពីការចុះបញ្ជីជាមួយនឹងក្រុមអាជ្ញាធររដ្ឋក្រោយពីពួកគេមកដល់ទ្វីបអឺរ៉ុប។ លោក Donald បាននិយាយថា៖ «វាមិនមែនថាគ្មានហេតុផលដែលត្រូវនិយាយថាយើងកំពុងពិនិត្យមើលកុមារជាង ១០ ម៉ឺននាក់»។ លោកបានថ្លែងបន្ថែមថាកុមារ ៥០០០ នាក់បានបាត់ខ្លួននៅអ៊ីតាលីតែមួយ។ លោកបានបន្តថា៖ «មិនមែនពួកគេគ្រប់គ្នាត្រូវបានគេធ្វើអាជីវកម្មឧក្រិដ្ឋកម្មទេក្មេងខ្លះអាចត្រូវបានបញ្ជូនដល់គ្រួសារពួកគេហើយ។ យើងគ្រាន់តែមិនដឹងថាតើពួកគេនៅទីណាពួកគេកំពុងធ្វើអ្វីឬពួកគេនៅជាមួយអ្នកណា?»។

លោក Donald បាននិយាយថាមានភ័ស្តុតាងជាច្រើនបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធឧក្រិដ្ឋកម្មដែលគេបានបង្កើតក្នុងពេល ១៨ ខែចុងក្រោយនេះដើម្បីធ្វើអាជីវកម្មលើលំហូរជនចំណាកស្រុកទាំងនេះ។

កាសែត The Observer បានរាយការណ៍ថា Europol បានរកឃើញភ័ស្តុតាងនៃទំនាក់ទំនងរវាងក្រុមរត់ពន្ធដែលកំពុងតែនាំយកមនុស្សមកកាន់ EU និងក្រុមរត់ពន្ធមនុស្សដែលកំពុងធ្វើអាជីវកម្មលើក្រុមជនចំណាកស្រុកសម្រាប់ឧស្សាហកម្មផ្លូវភេទ និង ទាសភាព៕ IN

website_news/2016030205.txt · Last modified: 2017/02/27 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki