website_news:2016030206

ក្រុមអន្តោប្រវេសន៍ជាង ៨ពាន់នាក់ត្រូវបានអាជ្ញាធរក្រិកដឹកជញ្ជួនចេញពីតំបន់កោះអាហ្គៀន

(http://bayontv.com.kh/ 02/02/2016)

ក្រិក៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្រិកបានដឹកជញ្ជួនក្រុមអន្តោប្រវេសន៍ជាង ៨ពាន់នាក់តាមនាវាចេញពីតំបន់ប្រជុំកោះអាហ្គៀន ឆ្ពោះទៅកាន់កំពង់ផែពីរឺ ស្ថិតក្នុងពេលដែលមានការរិះគន់ពីសហភាពអឺរ៉ុបថា ការត្រួតពិនិត្យលើឯកសាររបស់ជនភៀសខ្លួន នៅតាមតំបន់កោះនោះមិនបានធ្វើឱ្យច្បាស់លាស់នឹងត្រឹមត្រូវ។ ក្រុមអន្តោប្រវេសន៍ជាង ៨ពាន់នាក់ត្រូវបានអាជ្ញាធរក្រិកដឹកជញ្ជួនចេញពីតំបន់កោះអាហ្គៀន សេចក្តីរាយការណ៍បន្តថា ការដឹកជញ្ជូនក្រុមអន្តោប្រវេសន៍ធ្វើឡើង ដើម្បីបន្ធូរបន្ថយបញ្ហាតានតឹងមួយចំនួនរបស់ក្រុមជនភៀសខ្លួន នៅតាមកោះទាំងនោះនៅរដូវសិសិររដូវនេះ។ ក្រុមអ្នកភៀសខ្លួនចេញមកពីប្រទេសអ៊ីរ៉ាក់ និងស៊ីរីឱ្យដឹងថា ពួកគេបានរស់នៅក្នុងសភាពយ៉ាប់យឺនពេលរស់នៅតាមកោះទាំងនោះ។ ក្រុមអន្តោប្រវេសន៍ជាង ៨ពាន់នាក់ត្រូវបានអាជ្ញាធរក្រិកដឹកជញ្ជួនចេញពីតំបន់កោះអាហ្គៀន ការដោះស្រាយស្ថានភពជីវភាពរស់នៅ របស់ក្រុមអន្តោប្រវេសន៍នៅតែមិនទាន់បានល្អប្រសើរនៅឡើយ ដែលនៅតាមប្រទេសមួយចំនួននៅបស្ចិមប្រទេស ស្របពេលក្រុមអន្តោប្រវេសន៍នៅបន្តដំណើរមកកាន់តំបន់អឺរ៉ុបថែមទៀតយ៉ាងច្រើននៅក្នុងដើមឆ្នាំថ្មីនេះ៕ អត្ថបទ៖ រិទ្ធី

website_news/2016030206.txt · Last modified: 2017/02/27 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki