website_news:2016030207

ជនអន្តោប្រវេសន៍ប្រមូលផ្តុំគ្នាតវ៉ានៅក្បែរព្រំដែនក្នុងប្រទេសក្រិកជាប់ម៉ាសេដូនី

(http://bayontv.com.kh/ 03/02/2016)

ក្រិក៖ ជនអន្តោប្រវេសន៍រាប់រយនាក់ជាប់នៅតំបន់ព្រំដែន ភាគខាងជើងប្រទេសក្រិកបានបិទផ្លូវហាយវ៉េសំខាន់មួយ ឆ្ពោះទៅកាន់ប្រទេសម៉ាសេដូនីកាលពីថ្ងៃអង្គារ ម្សិលមិញ ដោយសារការខឹងសម្បាទៅនឹងការពន្យារពេល នៃដំណើររបស់ពួកគេទៅកាន់ភាគខាងជើង បង្កឡើងដោយការតវ៉ាពីសំណាក់អ្នកបើករថយន្តឈ្នួល និងកសិកររស់នៅតាមព្រំដែន។ ជនអន្តោប្រវេសន៍ប្រមូលផ្តុំគ្នាតវ៉ានៅក្បែរព្រំដែនក្នុងប្រទេសក្រិកជាប់ម៉ាសេដូនី ជនអន្តោប្រវេសន៍ ដែលភាគច្រើន នៃពួកគេជាជនភៀសខ្លួនមកពីប្រទេសស៊ីរី បានស្រែកខ្លាំងៗដំណាលគ្នាថា ម៉ាសេដូនីៗ! និងអង្គុយនៅតាមដងផ្លូវត្រៀបត្រា។ ទន្ទឹមនឹងនោះក៏មានមនុស្សមួយក្រុមធំផ្សេងទៀតមានគ្នា1,000នាក់ភាគច្រើននៃគ្រួសារទាំងនោះសំបូរដោយក្មេងៗ ធ្វើដំណើរថ្មើរជើងតាមបណ្ដោយផ្លូវហាយវ៉េទៅកាន់ព្រំដែនរបស់ប្រទេសម៉ាសេដូនី។ រថយន្តក្រុងប្រមាណ ៨០គ្រឿងជាមួយជនអន្តោ ប្រវេសន៍ ត្រូវបានជាប់នៅព្រំដែនដែលដំណើររបស់ពួកគេ បានផ្អាកដោយអ្នកបើករថយន្តឈ្នួលម៉ាសេដូនី ដែលបានបិទផ្លូវរថភ្លើង និងកសិករក្រិកផ្ទុះការតវ៉ាដោយដាក់ត្រាក់ទ័របាំងផ្លូវ។ អ្នករត់រថយន្តឈ្នួលស្ថិតនៅចំហៀងនៃព្រំដែនម៉ាសេដូនី បានបិទផ្លូវរថភ្លើង ដើម្បីតវ៉ាជុំវិញការពិតដែលនគរបាលផ្ដល់អាទិភាពដល់រថភ្លើង និងរថយន្តក្រុងដឹកជញ្ជូនជនអន្តោប្រវេសន៍ ទៅកាន់ភាគខាងជើងចូលទៅ ប្រទេសស៊ែប៊ី ឆ្ពោះទៅភាគខាងលិចអឺរ៉ុបដែលពួកគេនិយាយថា ជាការធ្វើឲ្យបាត់បង់ចំណូលរបស់ពួកគេ។ ចំណែកនៅភាគីទឹកដីរបស់ប្រទេសក្រិកឯណោះវិញ កសិករបានបិទ ផ្លូវឆ្លងព្រំដែនជាមួយត្រាក់ទ័រ ,ជាផ្នែកមួយនៃការតវ៉ាជុំវិញគម្រោង កំណែទម្រង់ប្រាក់សោធននិវត្តន៍ដោយរដ្ឋាភិបាលក្រិក ដើម្បីបំពេញចិត្តម្ចាស់បំណុលអន្តរជាតិ ជាថ្នូរនឹងការផ្ដល់ប្រាក់កម្ចីដល់ ប្រទេស នេះឲ្យងើបចេញពីវិបត្តិហិរញ្ញវត្ថុ៕ អត្ថបទ៖ សុខមាន

website_news/2016030207.txt · Last modified: 2017/02/27 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki