website_news:2016030304

ឆ្នាំ២០១៦៖ជនភៀសខ្លួនជាង១០ម៉ឺននាក់ឆ្លងកាត់តាមសមុទ្រមេឌីទែរ៉ាណេទៅអ៊ឺរ៉ុប

(http://vayofm.com/news/html02-03-2016 12:28 pm) ដោយ៖ Vayofm Teams

បើតាមអង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្ងៃទី០១មីនាថា នៅឆ្នាំ២០១៦នេះ ជនភៀសខ្លួន១៣១,០០០នាក់បានឆ្លងកាត់តាមសមុទ្រមេឌីទែរ៉ាណេ ដើម្បីទៅអឺរ៉ុប។ ចំនួននេះ បានកើនឡើង បើប្រៀបធៀបនឹង៥ខែដំបូងឆ្នាំ២០១៥។ បើតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានបញ្ជាក់ថា នៅឆ្នាំ២០១៦នេះ ជនភៀសខ្លួនប្រមាណ១៣១,៧២៤នាក់ បានទៅដល់ច្រាំងសមុទ្រអឺរ៉ុបហើយ។តាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបន្ថែមទៀតថា ជនភៀសខ្លួនប្រមាណ២៤,០០០នាក់បានចូលស្នាក់នៅប្រទេសក្រិក៕(ដោយ៖លាង ធីតា)

website_news/2016030304.txt · Last modified: 2017/02/28 10:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki