website_news:2016030305

ថ្នាក់ដឹកនាំ EU បន្ដខិតខំប្រឹងប្រែង ទប់ស្កាត់លំហូរ ជនភៀសខ្លួន

(http://www.dap-news.com/Thursday, 03 March 2016 10:40)សម្រួលៈ ឈូក បូរ៉ា PostedID-148

ព្រុចសែល៖ ប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុប លោក ដូណាល់ ថាសដ៍ ពេលបច្ចុប្បន្ននេះ កំពុងបំពេញដំណើរ ទស្សនៈកិច្ចការទូត ទៅកាន់ប្រទេស មួយចំនួន ជុំវិញបញ្ហាជន ចំណាកស្រុក ឫហៅថា ជនភៀសខ្លួន ដើម្បី ដោះស្រាយវិបត្តិ ជនភៀសខ្លួន ដែលកំពុងបន្ដកើនឡើង ក្នុងពេលបច្ចុប្បន្ន។ ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា ដំណើរទស្សនៈកិច្ច ដ៏មមាញឹកនេះ បានចាប់ផ្តើមកាលពី ថ្ងៃអង្គារ នឹងបញ្ចប់នៅថ្ងៃសុក្រស្អែកនេះ ហើយលោក ថាសដ៍ នឹងធ្វើដំណើរ ទៅកាន់ក្រុងវីយែន ស្កុបជេ ក្រុងអាថែន អង់ការ៉ា និងអ៊ីស្តង់ប៊ុល ដែលរូបលោកត្រូវ បានគេរំពឹងដែរថា នឹងកៀងគរ រកការមូលមតិគ្នា ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំកំពូលអឺរ៉ុប នាពេលខាងមុខ តួកគី ស្ដីពីបញ្ហាជនភៀសខ្លួន នៅថ្ងៃទី០៧ ខែមីនា។

នៅក្នុងដំណើរទស្សនៈកិច្ចនេះ ចំណុចអាទិភាព ដំបូងនោះគឺ វិធានការដើម្បី ទប់ស្កាត់លំហូរ យ៉ាងឆាប់រហ័ស និងកាត់បន្ថយការ ធ្វើចំណាកស្រុក ដោយខុសច្បាប់ ខណៈពេលនៃកិច្ចការពារ បូរណភាពទឹកដី ក្នុងតំបន់។ នៅក្នុងនោះដែរ លោក ប្ដេជ្ញាធ្វើអ្វី គ្រប់បែបយ៉ាង ដើម្បីបង្កើតគម្រោង ការងាររវាងអឺរ៉ុប តួកគី និងសារៈសំខាន់ នៃការកាត់បន្ថយ ជនភៀសខ្លួន តួកគីមកកាន់តំបន់អឺរ៉ុប៕

website_news/2016030305.txt · Last modified: 2017/02/28 10:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki