website_news:2016030306

ការការពារមិនឲ្យមានទេសចរផ្លូវភេទកុមារ

(http://www.postkhmer.com/Wed, 2 March 2016) The Washington Post

ក្នុងនាមជាអ្នកនិពន្ធសំខាន់ម្នាក់នៃច្បាប់ការពារជនរងគ្រោះនៃការជួញដូរឆ្នាំ ២០០០ ដែលជាច្បាប់សំខាន់មួយក្នុងការកម្ចាត់ការជួញដូរផ្លូវភេទ និងការងារនៅក្នុងស្រុកខ្ញុំមានការបារម្ភយ៉ាងខ្លាំងថាសហរដ្ឋអាមេរិកមិនបានធ្វើការងារគ្រប់គ្រាន់ក្នុងការការពារការរំលោភបំពានផ្លូវភេទកុមារ និងការរំលោភកុមារដោយពួករួមភេទជាមួយកុមារដែលធ្លាប់ត្រូវបានកាត់ទោសដែលបានធ្វើដំណើរដោយសម្ងាត់ទៅប្រទេសនានាជាពិសេសប្រទេសណាដែលទេសចរផ្លូវភេទកុមារមានលក្ខណៈសកម្ម។

ក្តីបារម្ភនោះត្រូវបានលើកឡើងដោយមនុស្សជាច្រើនផងដែរហើយនោះជាមូលហេតុដែលសភាបានអនុម័តច្បាប់នេះជាឯកច្ឆន្ទដែលខ្ញុំបានគាំទ្រខណៈវាត្រូវបានកែលម្អអស់រយៈពេលជាង ៨ ឆ្នាំមកហើយដើម្បីពង្រីកការការពារកុមារទូទាំងពិភពលោកឲ្យបានខ្លាំងក្លា។ ឥឡូវនេះដោយរង់ចាំហត្ថលេខាពីលោកប្រធានាធិបតីច្បាប់ HR515 ដែលជាច្បាប់ Megan អន្តរជាតិអនុញ្ញាតឲ្យមានការបង្កើតប្រព័ន្ធជូនដំណឹងទូលំទូលាយ និងទៅវិញទៅមករវាងការអនុវត្តច្បាប់អាមេរិក និងច្បាប់បរទេសស្តីពីការធ្វើដំណើររបស់អ្នកដែលស្ថិតនៅក្នុងបញ្ជីរបស់រដ្ឋាភិបាលស្តីពីអ្នករំលោភបំពានផ្លូវភេទ។ នេះជាបញ្ហាធ្ងន់ធ្ងរមួយ។ របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិកបានកំណត់អត្តសញ្ញាណប្រទេសមួយចំនួនថាជាទិសដៅសម្រាប់ទេសចរផ្លូវភេទកុមាររួមទាំងប្រទេសម៉ិកស៊ិក ប្រទេសហ្វីលីពីនប្រទេសប្រេស៊ីល និងប្រទេសថៃ។ កាលពីថ្មីៗនេះអង្គការសហប្រជាជាតិបានកត់សម្គាល់អំពីការកើនឡើងគួរឲ្យកត់សម្គាល់នៃទេសចរផ្លូវភេទកុមារនៅក្នុងប្រទេសប៉េរូ (Peru)។ រដ្ឋាភិបាលទាំងនេះត្រូវការដឹងនៅពេលជនរួមភេទជាមួយកុមារដែលធ្លាប់ត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសកំណើតរបស់ខ្លួនឆ្លងកាត់ព្រំដែនរបស់ពួកគេ។ របាយការណ៍របស់ការិយាល័យគណនេយ្យភាពរដ្ឋាភិបាលឆ្នាំ ២០១០ បានរកឃើញថាតែក្នុងឆ្នាំ ២០០៨ តែមួយប៉ុណ្ណោះមានលិខិតឆ្លងដែនយ៉ាងហោចណាស់ចំនួន ៤៥០០ របស់អាមេរិកត្រូវបានចេញឲ្យអ្នករំលោភបំពានផ្លូវភេទដែលត្រូវបានចុះក្នុងបញ្ជីអ្នករំលោភបំពានផ្លូវភេទ។ ជាធម្មតាលិខិតឆ្លងដែនមានសុពលភាពរយៈពេល ១០ ឆ្នាំមានន័យថាបច្ចុប្បន្ននេះមានអ្នករំលោភបំពានរាប់ពាន់នាក់អាចកំពុងធ្វើដំណើរទៅបរទេសជាអ្នកទេសចរផ្លូវភេទកុមារ។

ការសិក្សាបង្ហាញថាបើទោះបីជាធ្លាប់ត្រូវបានកាត់ទោសក៏ដោយក៏ជនរំលោភបំពានផ្លូវភេទកុមារមួយចំនួននៅតែមានចរិតពីធម្មជាតិប្រព្រឹត្តអំពើរំលោភបំពាននោះដដែល។ ជាឧទាហរណ៍ការសិក្សាឆ្នាំ ២០០៩ ដោយ Mark E Olver Stephen CP Wong និង Terry P Nicholaichuk ដែលជាការសិក្សាមួយដែលមាននៅក្នុងគេហទំព័រ SMART របស់ក្រសួងយុត្តិធម៌អាមេរិកបានរកឃើញថាអ្នករំលោភបំពានផ្លូវភេទដែលមានហានិភ័យពីមធ្យមទៅដល់ខ្ពស់ត្រូវបានកាត់ទោសម្តងទៀតចំពោះបទល្មើសផ្លូវភេទហើយអត្រាកាត់ទោសនេះគឺមានចំនួន ១៧,៧ ភាគរយបន្ទាប់ពីរយៈពេលបីឆ្នាំ និង ៣២ ភាគរយបន្ទាប់ពីរយៈពេល ១០ ឆ្នាំ។ អ្វីដែលគេត្រូវកត់សម្គាល់បំផុតគឺអាណត្តិនៃការដាក់នៅលើលិខិតឆ្លងដែនដើម្បីបង្ហាញថាអ្នកកាន់លិខិតឆ្លងដែននោះមានឈ្មោះនៅក្នុងបញ្ជីអ្នករំលោភបំពានផ្លូវភេទកុមាររបស់អាមេរិក។

ក្តីបារម្ភត្រូវបានលើកឡើងដើម្បីរារាំងសិទ្ធិរបស់អ្នកធ្លាប់ត្រូវបានកាត់ទោសពាក់ព័ន្ធនឹងការរំលោភបំពានកុមារមិនឲ្យធ្វើដំណើរចេញពីប្រទេស។ ច្បាប់របស់អាមេរិកបដិសេធមិនផ្តល់លិខិតឆ្លងដែនដល់អ្នកណាដែលមានឥរិយាបថឧក្រិដ្ឋជនឪពុកម្តាយដែលមិនបានចូលសាលា និងអ្នករត់ពន្ធគ្រឿងញៀនហើយនៅពេលសិទ្ធិក្នុងការធ្វើដំណើរចេញពីប្រទេសរបស់ជនដែលធ្លាប់ត្រូវបានកាត់ទោសទាំងនោះត្រូវបានហាមឃាត់ និងឃ្លាំមើលតឹងរ៉ឹងនោះបទល្មើសនឹងមានការធ្លាក់ចុះ។ ច្បាប់អន្តរជាតិរបស់ Megan គឺជាការផ្តល់កិត្តិយសចងចាំអំពីក្មេងស្រីឈ្មោះ Megan Kanka ជាក្មេងស្រីម្នាក់ដែលមានស្រុកកំណើតនៅ Hamilton រដ្ឋ New Jersey ដែលត្រូវបានចាប់ជំរិត រំលោភ និងសម្លាប់យ៉ាងព្រៃផ្សៃក្នុងឆ្នាំ ១៩៩៤ ដោយអ្នកជិតខាងម្នាក់ដែលប្រវត្តិធ្លាប់ជាអ្នករំលោភបំពានផ្លូវភេទពីអតីតកាលមិនត្រូវបានប្រជាជននៅជិតនោះដឹង។

ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងធ្វើការងារដោយឪពុកម្តាយរបស់ក្មេងស្រី Megan និងអ្នកដទៃៗទៀតរដ្ឋទាំង ៥០ បានអនុម័តច្បាប់ Megan ដែលតម្រូវឲ្យមានការជូនដំណឹងជាសាធារណៈអំពីអ្នករំលោភបំពានផ្លូវភេទដែលធ្លាប់ត្រូវបានកាត់ទោសនៅពេលពួកគេរស់នៅក្នុងសហគមន៍ណាមួយ៕ PS

website_news/2016030306.txt · Last modified: 2017/02/28 10:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki