website_news:2016030805

កងទ័ពជើងទឹកអ៊ីតាលីបានជួយសង្គ្រោះជនអន្តោប្រវេសន៍ជាង ៤០០នាក់ពីសមុទ្រមេឌីទែរ៉ាណេ

(http://bayontv.com.kh) 03/08/2016

អ៊ីតាលី៖ កងទ័ពជើងទឹកអ៊ីតាលីបានបញ្ចេញរូបភាពវីដេអូ កាលពីម្សិលមិញបង្ហាញពីសកម្មភាពអ្នកជួយសង្គ្រោះធ្វើទំនាក់ទំនាក់ ជាមួយទូកជនអន្តោប្រវេសន៍តូចមួយ កំពុងអណ្ដែតលើទឹកក្នុងដែនទឹកស្ត្រេតនៃកោះស៊ីស៊ីលីរបស់សមុទ្រមេឌីទែរ៉ាណេ។

នាវាឆ្នាំសមុទ្រខាងលើបានជួយសង្គ្រោះមនុស្សជាង 400នាក់ ភាគច្រើនទំនងមកពីអនុតំបន់សាហារ៉ាក្នុងទ្វីបអាហ្វ្រិក ដែលកំពុងព្យាយាមធ្វើដំណើរតាមទូកកៅស៊ូតូចៗចំនួន ៣គ្រឿងកាលពីថ្ងៃច័ន្ទទី០១ សីហា ដើមសប្ដាហ៍នេះ។ ជនចំណាកស្រុក ៤០០នាក់បានស្រង់ឡើងពីទឹកកាលពីថ្ងៃចន្ទជាផ្នែកមួយនៃបុរស 2,900នាក់,ស្ត្រី និងកុមារជាច្រើននាក់ទៀតជួយសង្គ្រោះ ក្នុងតំបន់ដែនទឹកស្ត្រេតនៃកោះស៊ីស៊ីលីចាប់តាំងពីថ្ងៃអាទិត្យទី៣១ កក្កដាមក។ រាល់ការរួមចំណែកក្នុងសហប្រតិបត្តិការណ៍ទាំងឡាយ រួមមានអង្គភាពកងទ័ពជើងទឹក, កងទ័ពជើងទឹកអ៊ីតាលី, នាវាកងទ័ពជើងទឹកអាល្លឺម៉ង់មួយគ្រឿង និងទូកសង្គ្រោះឯកជនជាច្រើនគ្រឿងទៀត។

ប្រទេសអ៊ីតាលីនៅតែជាខ្សែរបន្ទាត់ ជួរមុខនៃវិបត្តិជនអន្តោប្រវេសន៍រហូតមកដល់ឆ្នាំទី៣នេះ ទន្ទឹមនឹងមានជនអន្តោប្រវេសន៍ជាង ៤សែននាក់ ធ្វើដំណើរតាមទូកមកដល់ប្រទេសនេះចាប់តាំងពីដើមឆ្នាំ2014មក។ សូមរម្លឹកថា ចំនួនជនអន្តោប្រវេសន៍ស្លាប់ក្នុងសមុទ្រមេឌីទែរ៉ាណេបានហក់ឡើងដល់ 3,000នាក់នៅឆ្នាំ 2016នេះ៕ អត្ថបទ៖ សុខមាន

website_news/2016030805.txt · Last modified: 2017/03/10 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki