website_news:2016040101

អ្នកទោសខ្មែរ២នាក់ ត្រូវអាជ្ញាធរថៃប្រគល់ឱ្យអាជ្ញាធរកម្ពុជា

(http://kohsantepheapdaily.com.kh ថ្ងៃសៅរ៏ ទី២ ខែមករា ឆ្នាំ២០១៦ ម៉ោង ១៦:៣៧)

ខេត្តឧត្តរមាន ជ័យ ៖ អាជ្ញាធរថៃបានធ្វើការប្រគល់អ្នកទោសខ្មែរ២នាក់ឱ្យខាងអាជ្ញាធរកម្ពុជាវិញ តាមមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ កាលពីព្រឹកថ្ងៃទី០២ មករា ២០១៦ ដែលត្រូវអាជ្ញាធរថៃចោទពីបទឆ្លងដែនកាប់ឈើដោយខុសច្បាប់ដែលកើតឡើងនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។ បើតាមអ្នកទោសខ្មែរ២នាក់នោះឱ្យដឹងថា កន្លងមក ខ្លួនបានដឹងបានឮតាមរយៈការផ្សព្វផ្សាយតាមកាសែត និងនៅតាមទូរទស្សដែលពលរដ្ឋខ្មែរ ត្រូវក្រុមទាហានបាញ់សម្លាប់បាត់បង់ជីវិត និងរងរបួសចាប់ខ្លួនដាក់គុក តែដោយសារមានជីវភាពទាល់ក្រពេកទើបពួកគាត់សម្រេចចិត្តឆ្លងដែនចូលទៅក្នុងទឹកដីថៃរុករកកាប់ឈើគ្រញួងឱ្យមកលក់ឱ្យក្រុមឈ្មួញខ្មែរបានកម្រៃខ្លះ ដើម្បីចិញ្ចឹមជីវិតក្នុងក្រុមគ្រួសារ ។ អ្នកទោសបានបន្តថា ក្នុងនោះនៅទីតាំងកន្លងកាប់ឈើនោះ ក៏មានពលរដ្ឋខ្មែរជាច្រើននាក់ ច្រើនក្រុម បាននាំគ្នាខំប្រឹងប្រែងកាប់អ្នកខ្លះកំពុងតែជញ្ជូនឈើ ស្រាប់តែមានក្រុមទាហានថៃបាញ់ស្រោចមកលើពលរដ្ឋជាច្រើនគ្រាប់ បណ្តាលឱ្យមានអ្នកខ្លះស្លាប់ និងរងរបួស ហើយត្រូវគេចាប់ខ្លួនបានតែម្តង កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា ២០១៤ កន្លងទៅនេះ ។

website_news/2016040101.txt · Last modified: 2017/02/24 12:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki