website_news:2016040102

ស្ដ្រីនេប៉ាល់ រងការជួញដូរដោយលួចលាក់ ទៅប្រទេសស៊ីរី ហើយចាប់បង្ខំឲ្យធ្វើជាស្រីបម្រើ

(http://kampucheathmey.com/kpt 2/1/2016 8:04 Pm)

ពេលដែលមនុស្សដល់ទៅរាប់លាននាក់ កំពុងតែគេចភៀសខ្លួនពីជម្លោះ ដែលទើបតែកើតមាន នៅក្នុងប្រទេសស៊ីរីនោះ បែរជាស្ដ្រីជនជាតិនេប៉ាល់ រាប់រយនាក់វិញកំពុងទទួលរងការជួញដូរ ដោយលួចលាក់ទៅកាន់ប្រទេស ដែលកំពុងឆាបឆេះដោយភ្លើងសង្គ្រាម ហើយក៏រងការចាប់បង្ខំឲ្យធ្វើជាស្រីបម្រើ នៅតាមផ្ទះសម្បែង។

ក្រុមស្ដ្រី ដែលរងការបោកបញ្ឆោត នៅក្នុងការធ្វើដំណើរឆ្ពោះទៅក្រុង Damascus នោះ ជារឿយៗគេទៅដល់ប្រទេសនោះ ដោយមិនមានគិតថា គេរងការចាប់បញ្ជូនទៅកាន់តំបន់កើតសង្គ្រាមនោះឡើយ។នាងខ្ញុំមិនដឹងអ្វីទាំងអស់អំពីប្រទេសស៊ីរី។ នាងខ្ញុំក៏មិនដឹងទេថា នៅទីនោះសង្គ្រាមកំពុងតែបន្ដឆាបឆេះ។ ផ្ទុយទៅវិញភ្នាក់ងារ ដែលគេនាំមកនោះនិយាយថា ស៊ីរីដូចនៅអាមេរិកអ៊ីចឹង។ នេះជាការលើកឡើងដោយនាង Gyanu Reshmi Magar អាយុ ២៥ ឆ្នាំត្រូវបានគេសន្យាផ្ដល់ការងារឲ្យធ្វើមួយ នៅក្រុង Dubai ប៉ុន្ដែបែរជាប្រាកដក្នុងខ្លួននាងថា កំពុងតែរងការចាប់បង្ខំឲ្យធ្វើជាស្រីបម្រើតាមផ្ទះ នៅក្នុងទីក្រុងប្រទេសស៊ីរីទៅវិញ។នាង Magar ត្រូវរងការចាប់ជួញដូរដោយលួចលាក់ឆ្លងកាត់ប្រទេសឥណ្ឌា រួចបន្ទាប់មកអូម៉ង់ និង Dubai។ ពេលនាងសុំឲ្យគេបញ្ជូនមកនេប៉ាល់វិញ រូបនាងត្រូវបានគេប្រាប់ថា យើងទិញអ្នកមកក្នុងតម្លៃ ៦,០០០ ដុល្លារ អ្នកមិនអាចទៅប្រទេសវិញបានទេ ល្គឹកណាអ្នកសងប្រាក់នោះមកយើងវិញ។ តាមការឲ្យដឹងពីអ្នកការទូតនេប៉ាល់ថា ស្ដ្រីនេប៉ាល់ត្រូវបានគេយកមកឲ្យធ្វើជាអ្នកបម្រើ នៅប្រទេសស៊ីរី គឺនៅក្រុង Damascus នោះមានប្រមាណ ៣០០ នាក់ ហើយចំនួននេះបានកើតឡើងរហូតដល់៥០០ រហូតដល់ ៦០០ នាក់ទៅទៀត។

នេប៉ាល់ មិនមានស្ថានទូតរបស់ខ្លួន នៅប្រទេសស៊ីរី ឬនៅអ៊ីរ៉ាក់ទេ ប៉ុន្ដែអ្នកនាំពាក្យមកពីស្ថានទូតនេប៉ាល់ នៅក្នុងប្រទេសប៉ាគីស្ថានវិញ និយាយថា មានស្ដ្រីនេប៉ាល់ ប្រមាណ ៣,០០០ នាក់ទៅហើយដែលកំពុងធ្វើការងារជាស្រីបម្រើនៅ Kurdistan និងអុីរ៉ាក់នោះ។ ដោយឡែកតាមការឲ្យដឹងពីនាង Magar ថា តាំងពីពេលទៅដល់ក្រុង Damascus រូបនាងត្រូវគេនាំឲ្យទៅធ្វើការងារឲ្យគ្រួសារមួយ នៅក្នុងទីក្រុងនេះ។ នាងនិយាយថា នាងខ្ញុំត្រូវកាត់ផ្ដាច់ចេញពីពិភពលោក។ អ្វីដែលខ្ញុំធ្វើនោះគឺធ្វើការហើយគេង នាងខ្ញុំមិនអាចមានទំនាក់ទំនងជាមួយអ្នកណាបានទេ។ នាងខ្ញុំមិនបានចេញពីផ្ទះនោះ អស់រយៈពេល៧ ខែគត់។ ដំបូងឡើយ នាង Magar មិនដឹងថា នាងស្ថិតនៅក្នុងតំបន់សង្គ្រាមទេ។ នាងនិយាយថា ពេលនាងខ្ញុំសួរនាំអំពីស្នូរសំឡេងគ្រាប់បែក គេគ្រាន់តែនិយាយប្រាប់នាងវិញថា នោះគឺការហ្វឹកហ្វឺនរបស់ទាហាន។ ពេលដែលនាងចាប់យកបានរឿងរ៉ាវផ្សេងៗតាម Wi-Fi នោះ ទើបបានដឹងពីរឿងពិត។ គឺ Internet នោះហើយ ដែលបង្កលក្ខណៈឲ្យនាង Magar ដឹងច្រកផ្លូវដើម្បីគេចខ្លួន។ នាងចាប់ផ្ដើមទាក់ទងទៅក្រុមគ្រួសារនៅឯប្រទេសនេប៉ាល់នោះ តាមរយៈ Facebook ហើយស្ថានទូតនេប៉ាល់ នៅប្រទេសអេហ្ស៊ីប បានសម្របសម្រួលដើម្បីជួយសង្គ្រោះនាង។ នាង Magar និយាយថា អស់ពេល ១៧ ខែ នាងវិលមកប្រទេសនេប៉ាល់វិញ ទាំងបាតដៃទទេ។ ខ្ញុំគិតថា ធ្វើការឲ្យគេបាន ១ ខែ ១៦០ ដុល្លារទៅចុះ។ ខ្ញុំត្រូវបានគេផ្ដល់សេវាឲ្យរយៈពេល ៦ ខែ។ ពេលខ្ញុំចាកចេញមកវិញ ខ្ញុំបានសុំឲ្យថៅកែផ្ដល់ប្រាក់ខែឲ្យខ្ញុំ។ ពេលនោះម្ចាស់ផ្ទះស្រីដកប្រាក់ ២០ ដុល្លារពីកាបូបគ្រវាត់មកឲ្យនាងខ្ញុំ រួចហើយស្ដ្រីនោះជេរចំមុខនាងខ្ញុំទៀត៕

website_news/2016040102.txt · Last modified: 2017/02/24 13:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki