website_news:2016040401

ម្ចាស់ហាងខារ៉ាអូខេវុទ្ធីហេងហេងថាមិនមែនមានតែហាងរបស់លោកទេ គឺមានហាងជាច្រើននៅច្រកព្រែកចាកដែលមានបម្រើសេវាកម្មផ្លូវភេទ និងជក់ថ្នាំញៀនពេញបន្ទុក

(http://beta.nokorwatnews.com Monday , 4 April 2016)

ខេត្ដតាកែវ ៖ ម្ចាស់ហាងខារ៉ាអូខេវុទ្ធី ហេងហេងបានប្រតិកម្មយ៉ាងខ្លាំងថា មិន មែនមានតែហាងខារ៉ាអូខេរបស់លោក ទេនៅមានហាងជាច្រើនទៀតនៅច្រក ព្រែកចាកដែលមានបម្រើសេវាកម្មផ្លូវ ភេទ និងមានការប្រើប្រាស់ និងចែកចាយ ថ្នាំញៀនពេញបន្ទុកម្ដេចអ្នកសារព័ត៌ មានមិនទៅថតផ្សាយផង?

ប្រតិកម្មបែបនេះបន្ទាប់ពីមានសេចក្ដីរាយការព៍ថា ម្ចាស់ហាងខារ៉ាអូខេវុទ្ធី ហេងហេងបើកហាងខារ៉ាអូខេលួចបង្កប់ សេវាកម្មផ្លូវភេទនិងមានការលួចបើកផ្ទះសំណាក់រួមជាមួយគ្នាផងដែរជាឱកាសសម្រាប់ការបម្រើផ្លូវភេទបានដោយ រលូនជូនដល់ភ្ញៀវដែលបានចូលទៅច្រៀងលេងកម្សាន្ដហើយមានចំណាប់អារម្មណ៍លើនារីខារ៉ាអូខេស្រស់ស្អាតទាំងនោះ ព្រោះនារីទាំងនោះអាចបំពេញបំណងដល់ភ្ញៀវបានដោយសារមានផ្ទះសំណាក់នៅជាមួយគ្នាស្រាប់ ។

ជុំវិញករណីខាងលើលោកសែម បាញ់ មាន់អធិការស្រុកដំណាក់ចង្អើរខេត្ដកែបបានថ្លែងថាលោកបានឱ្យកម្លាំងប៉ុស្ដិ៍រដ្ឋ បាលអង្កោលចុះទៅត្រួតពិនិត្យរួចតែជាលទ្ធផលគឺមិនមានដូចការលើកឡើង របស់បងប្អូនប្រជាពលរដ្ឋនោះទេ ។ លោក បន្ដទៀតថា ចំពោះហាងខារ៉ាអូខេលួច បើកផ្ទះសំណាក់រួមជាមួយខារ៉ាអូខេនោះលោកមិនបានដឹងទេ ព្រោះម្ចាស់ហាង ខាងលើមិនបានលើកស្លាកយីហោថា មានផ្ទះសំណាក់តែលោកទទួលស្គាល់ថាខារ៉ាអូខេខាងលើពិតជាមានភ្ញៀវចូល ដេកពេញៗមែន ។

លោកស្រី គឹម ចន្នី អភិបាលស្រុក ដំណាក់ចង្អើរខេត្ដកែបបានឱ្យដឹងថាហាង ខារ៉ាអូខេខាងលើគឺមិនមានសេវាកម្មផ្លូវភេទទេតែលោកស្រីមិនបានបញ្ជាក់ពី មូលហេតុដែលលោកស្រីដឹងថាហាងខារ៉ាអូខេខាងលើគ្មានបម្រើសេវាកម្មផ្លូវ ភេទឡើយ ។ លោកស្រីបានបន្ដទៀតថា ចំពោះរឿងម្ចាស់ហាងខាងលើលួចបើកផ្ទះសំណាក់រួមជាមួយនឹងខារ៉ាអូខេលោកស្រីស្នើសុំឱ្យអ្នកសារព័ត៌មានចុះមកជួបលោកស្រីផ្ទាល់ទើបស្រួលនិយាយគ្នា ។

គួរបញ្ជាក់ផងដែរថា ហាង ខារ៉ាអូខេ វុទ្ធីហេងហេងមានបម្រើជូនសេវាផ្លូវភេទនិងមានការលួចបើកផ្ទះសំណាក់រួមជាមួយគ្នានេះមានទីតាំងនៅភូមិអំពែឃុំ អង្កោលស្រុកដំណាក់ចង្អើរ ខេត្ដកែប ៕ ជីសូរកា

website_news/2016040401.txt · Last modified: 2017/02/28 12:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki