website_news:2016040402

ក្រិចសម្រេចបញ្ជូនជនភៀសខ្លួន ប្រមាណជាង៥០០នាក់ ទៅកាន់តួកគីវិញហើយ

(http://www.dap-news.com/kh) ថ្ងៃច័ន្ទ,04 មេសា ២០១៦ 08:58 ប្រែសម្រួល: ម៉ៅ បុប្ផាមករា ID:054

ក្រិច៖ រដ្ឋាភិបាលក្រិច បានសម្រេចបានការកំណត់របស់ សហភាពអឹរ៉ុប ដោយចាប់ផ្តើម បញ្ជូនជនភៀសខ្លួន ទៅកាន់ប្រទេសតួកគី វិញហើយ ចាប់ពីថ្ងៃចន្ទ ។ នៅមុននេះប្រមាណ៣ម៉ោង ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយថា រដ្ឋាភិបាលក្រិច បានចាប់ផ្តើម បញ្ចូនជនភៀសខ្លួន ទៅកាន់ ប្រទេសតួកគីវិញ តាមការកំណត់របស់ EU ។ ថ្វីត្បិតតែមាន ការរិះគន់ ពីក្រុមអ្នកតវ៉ា យ៉ាងណាក៏ដោយ ។

កិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួននេះ បានបង្កើនដល់ការ មិនបានគ្រប់គ្រង ការធ្វើចរាចរណ៍ របស់ពលរដ្ឋ ទៅកាន់អឺរ៉ុប ប៉ែកខាងលិច ។ ការធ្វើដំណើរបស់ ជនភៀសខ្លួនទាំងនេះ តែងតែជួប នឹងគ្រោះថ្នាក់ នៅពលដែលឆ្លងកាត់សមុទ្រ Aegean ។ ប្រតិបត្តិការនៃការបញ្ជូន ជនភៀសខ្លួន ទៅកាន់តួកគី គឹចាប់ផ្តើមនៅថ្ងៃចន្ទនេះ ចេញពីកោះ Lesbos។

មន្ត្រីតួកគី បាននិយាយថា ជនភៀសខ្លួន ដែលបានបញ្ចូនពីក្រិចនោះ នឹងមានប្រមាណជាង ៥០០នាក់ ។ ពួកគេនឹងត្រូវបាន វិលទៅលំនៅដ្ឋាន របស់ពួកគេវិញ ដែលស្ថិតនៅប៉ែកខាងលិច នៃតួកគី ៕

website_news/2016040402.txt · Last modified: 2017/02/28 12:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki