website_news:2016040501

យោធាការពារព្រំដែន កម្ពុជា-ថៃ ឃាត់ខ្លួនពលករខ្មែរ៩នាក់ លួចចូលកាប់ឈើគ្រញូង ក្នុងទឹកដីថៃ

(http://www.dap-news.com/kh) ថ្ងៃពុធ, 04 ឧសភា ២០១៦ 09:42 ដោយ: តាំងវណ្ណី ID:013

ព្រះវិហារ៖ កម្លាំងយោធាការពារ ព្រំដែនកម្ពុជា-ថៃ បានឃាត់ខ្លួនពលករខ្មែរ ចំនួន៩នាក់ បន្ទាប់ពីពួកគាត់ នាំគ្នា លួចចូលទៅកាប់ឈើ គ្រញូង ក្នុងទឹកដីថៃ រួចនាំគ្នា វិលត្រឡប់មកវិញ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦។ បើតាមមន្ត្រីយោធា វរៈសេនាតូចលេខ១ តំបន់ប្រតិបត្តិការ សឹករង ខេត្តព្រះវិហារ បានឲ្យដឹងថា ពលករខ្មែរទាំង ៩នាក់ ត្រូវបានកម្លាំងយោធា ការពារព្រំដែន កម្ពុជា-ថៃ ឃាត់ខ្លួន នៅម៉ោងប្រមាណ ៥ព្រលឹម ថ្ងៃទី៤ ឧសភា ខណៈក្រុមយោធា បានធ្វើការដើរល្បាតតាម ចំណុចគោលដៅ ខ្សែបន្ទាត់ព្រំដែន ហើយក៏បានជូបប្រទះ ពលករខ្មែរចំនួន ៩នាក់ នៅចំណុច ព្រលានត្រសេក ជួភ្នំដងរែក ដែលលួចឆ្លងដែន ដោយខុសច្បាប់ ឡើងទៅរុករកឈើគ្រញូង ពលករខែ្មរទាំង ៩នាក់ មាន ទីលំនៅភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយធ្វើការឃាត់ខ្លួន រួចមកនីងធ្វើការដកហូត វត្ថុតាងរួមមាន ឈើគ្រញួងចំនួន ៣៣ដុំ ពូថៅ៥ រណាដៃ២ និងទូរសព្ទ ៤គ្រឿង។ មន្ត្រីយោធាបន្តទៀតថា ឈើគ្រញួងទាំង ៣៣ដុំ នោះ ត្រូវកំលាំង យោធាបានធ្វើការ ដុតកំទេចចោល និង ពលករទាំង ៩នាក់ នោះ បានធ្វើការអប់រំ និងឲ្យអាជ្ញាធរដែនដី មកធានា ឲ្យត្រឡប់ទៅលំនៅឋានវិញ។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ កំលាំងយោធាដើរល្បាត របស់ វរៈសេនាតូចចលេខ១ តំបន់ប្រតិបត្តិការ សឺងរងខេត្តព្រះវិហារ បានធ្វើការ ដើរល្បាត តាមចំនុចគោលដៅ ខ្សែបន្ទាត់ ព្រំដែន ហើយ ក៏បានជួបប្រទះ ពលករខែ្មរ ចំនួន ៩នាក់ នៅចំណុច ព្រលានត្រសេក ជួភ្នំដងរែក ដែលលួច ឆ្លងដែន ដោយខុសច្បាប់ ឡើងទៅរុករក ឈើគ្រញួង ពលករខ្មែរទាំង ៩នាក់ មានទីលំនៅ ភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយធ្វើការឃាត់ខ្លួន រួចមកនិងធ្វើការដកហូត វត្ថុតាងរួមមាន ឈើគ្រញួងចំនួន ៣៣ដុំ ពូថៅ៥ រណាដៃ២ និងទូរសព្ទ ៤គ្រឿង ។ ឈើគ្រញួងទាំង ៣៣ដុំ នោះ ត្រូវកំលាំង យោធាបានធ្វើការ ដុតកំទេចចោល និង ពលករទាំង ៩នាក់ នោះបានធ្វើការអប់រំ និងឲ្យអាជ្ញាធរដែនដី មកធានា ឲ្យត្រឡប់ទៅ លំនៅដ្ឋានវិញ៕

website_news/2016040501.txt · Last modified: 2017/03/02 12:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki