website_news:2016040502

លករស្របច្បាប់ពីរនាក់អំពាវដល់រាជរដ្ឋាភិបាល ស៊ើបអង្កេតរោងចក្រ១កន្លែងយីហោឈ្មោះ K P S នៅក្នុងស្រុកផានថង ខេត្តឈុនបូរី (ថៃ) មានពលករខ្មែរ៨នាក់ទៀត ចង់មកស្រុកកំណើតវិញ ព្រោះធ្វើការហួសកម្រិត

(http://beta.nokorwatnews.com គេហទំព័រនគរវត្ត Wednesday , 4 May 2016

ខេត្តបន្ទាយមានជ័យៈ ពលករខ្មែរស្របច្បាប់ពីរនាក់ ត្រូវមន្ត្រីទំនាក់ទំនងក្នុងច្រកម៉ាឡៃ សហការ ជាមួយមន្ត្រីទំនាក់ទំនងថៃ ជួយសង្គ្រោះពីប្រទេសថៃ យកមកស្រុកកំណើតវិញ កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។ បើតាមការលើកឡើងរបស់ពលករស្រប់ច្បាប់២នាក់ថា ខ្លួនមានឈ្មោះសុខ ម៉េង ភេទប្រុស អាយុ២១ឆ្នាំ និងទី២មានឈ្មោះ ធឿន ធឿង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិមន ឃុំអន្លងជ្រៃ ស្រុកថាឡាបរវ៉ាត់ ខេត្តរតនៈគិរី ។ គេបញ្ជាក់ថា គេទាំងពីរនាក់បានចេញពីផ្ទះ ធ្វើចំណាក់ស្រុកទៅប្រទេសថៃ តាមរយៈក្រុមហ៊ុនមួយឈ្មោះ យ៉មអេស៊ា ខេមបូឌា លីមីធីត ដោយបានធ្វើប៉ះស្ពរ័ឆ្លងដែនក្នុង១នាក់ចំនួន៣០០ដុល្លារ ព្រោះចង់ធ្វើការងារ ស្របច្បាប់នៅក្នុងប្រទេសថៃ មុនចេញដំណើរក្រុមហ៊ុន នេះថា យកខ្លួនទៅធ្វើរោងចក្រអេឡិចត្រូនិច ក្នុងប្រាក់ខែមួយ១ខែតម្លៃ១៥០០០បាត (១ម៉ឺនប្រាំពាន់បាតប្រាក់ថៃ) ។

ពួកគេបញ្ជាក់ថា ក្រោយពីព្រមព្រៀងគ្នាជាមួយក្រុមហ៊ុន យ៉មអេស៊ា ខេមបូឌា លីមីធីត នេះបាននាំខ្លួនទៅដល់ប្រទេសថៃ បានឧ្យខ្លួនទៅធ្វើកាផ្នែកធ្វើស្នួលនំបុ័ង នៅក្នុងស្រុកផានថង ខេត្តឈុនបូរី ដោយក្រុមហ៊ុនយ៉មអេស៊ា ខេមបូឌា លីមីធីតមិនគោរពលក្ខខណ្ឌការងារ ម្យ៉ាងទៀត នៅធ្វើការងារក្នុងក្រុមហ៊ុន K P S ដែលនៅក្នុងស្រុកផានថងខេត្តឈុនបូរីនេះ ឲ្យធ្វើការងារលើសកម្រិត គឺធ្វើការចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៤ព្រឹក ក៏មាន រកពេលហួបអាហារគ្មានផង សុំគេហូបអាហារខាងក្រុមហ៊ុន K P S នៅក្នុងស្រុកផានថង ខេត្តឈុនបូរី មិនឲ្យសម្រាកហួបអាហារ បើចង់ហួប ទាល់តែទៅហួបលួចលាក់ក្នុងបង្គន់?

ចំណែកប្រាក់បៀវត្សរ៍ការងារ ពេលធ្វើដល់ខែគ្មាន ហើយធ្វើការ ១៥ថ្ងៃបើកប្រាក់ម្ដង តែមិនបានបើកប្រាក់ខែ ហើយថែម១៥ថ្ងៃ កាត់១០ថ្ងៃ ពេលសួរគេ គេថាកាត់ថ្លៃខោ អាវ និងប៉ះស្ព័រ តែចំណែកប៉ះស្ពរ័វិញ ពួកគាត់បានប្រគល់ប្រាក់ឲ្យក្រុមហ៊ុន យ៉មអេស៊ា ខេមបូឌា លីមីធីត នៅស្រុកខ្មែគ្រប់ចំនួន ពេលឃើញទង្វើបែបនេះ ម្យ៉ាងទ្រាំនឹងការងារមិនបាន ទើបសម្រេចចិត្តទូរស័ព្ទប្ដឹងមន្ត្រីទំនាក់ទំនងឲ្យជួយ តែពួកគាត់មិនបានប្ដឹងក្រុមហ៊ុនយ៉មអេស៊ា ខេមបូឌា លីមីធីតទេ មិនចង់វែងឆ្ងាយ? ហើយពួកគេសូមឲ្យរាជរដ្ឋាភិបាលជួយពិនិត្យក្រុមហ៊ុន K P S ដែលនៅក្នុងស្រុកផានថង ខេត្តឈុនបូរី (ប្រទេសថៃ) ព្រោះមានពលករខ្មែរ៨នាក់ទៀត ចង់មកស្រុកកំណើត ព្រោះក្រុមហ៊ុនរំលោភសិទ្ធិការងារ ហើយគ្មានប្រាក់បៀវត្សរ៍ ។

លោកវរៈសេនីយ៍ត្រីឡេង វាសនា ស្ដីទីប្រចាំច្រកម៉ាឡៃមានប្រសាសន៍ថាៈ ចំពោះករណីខាងលើនេះ លោកទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ ដែលទៅធ្វើការស្របច្បាប់តាមក្រុមហ៊ុន១ ទៅស្រុកថៃ ពុំបានបើកបៀវត្សរ៍គ្រប់គ្រាន់ តាមកិច្ចសន្យារបស់ក្រុមហ៊ុន ឥឡូវប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងសុំត្រឡប់មកផ្ទះវិញ ដូច្នេះខាង ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោកបានបញ្ជាឲ្យក្រុមការងារទំនាក់ទំនងច្រកម៉ាឡៃ សហការជាមួយការិយាល័យទំនាក់ទំនង ថៃដើម្បីទៅទទួលប្រជាពលរដ្ឋដែលរងគ្រោះ ដែលក្រុមហ៊ុនមិនបានបើកបៀវត្សរ៍តាមកិច្ចសន្យា ។ លោកបញ្ជាក់ថា ក្រោយពីបានទទួលពលករ ចំណាកស្រុកត្រឡប់មកវិញនេះ លោកបានណែនាំ និងធ្វើកិច្ចសន្យាជូនត្រឡប់ពួកគាត់ទៅផ្ទះ វិញ ៕ វណ្ណា

website_news/2016040502.txt · Last modified: 2017/03/02 12:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki