website_news:2016040503

កម្ពុជា-ហ្វីលីពីន ផ្តើមសហប្រតិបត្តិការ ការពារពលករ និងជនទេសន្តរប្រវេសន៏

(http://www.dap-news.com/kh) ថ្ងៃពុធ, 04 ឧសភា ២០១៦ 14:22 ដោយ: ស សំណាង ID:055

ភ្នំពេញ៖ បន្ទាប់ពីមិនទាន់ មានកិច្ចសហប្រតិបត្តិការ លើការពារពលករ និងជនទេសន្តរ ប្រទេសន៍រវាង កម្ពុជា-ហ្វីលីពីននោះ មន្ត្រីជាន់ខ្ពស់ នៃប្រទេសពីរ បានឯកភាពគ្នា ចេញសេចក្តីថ្លែងការរួម ស្តីពីការការពារ ជនទេសន្តរប្រវេសន៏ និងពលករ ទេសន្តរប្រវេសន៍។

លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសសាន៏ ក្នុងកិច្ចប្រជុំតុមូល ទ្វេភាគី កាលពីថ្ងៃទី៣ ខែឧសភា ឆ្នំា២០១៦ថា ទោះបីរាជរដ្ឋាភិបាល កម្ពុជា មិនបានចាត់ ទុក ការ ធ្វើទេសន្តរប្រវេសន៏ការងារ ជាមាគ៌ាតែមួយ ក្នុងគោលដៅអភិវឌ្ឍន៏ សេដ្ឋកិច្ច-សង្គមរយៈពេល វែងក៏ពិតមែន តែរាជរដ្ឋាភិបាលកម្ពុជា ពិតជាបានទទួល ស្គាល់ថា ទេសន្តរប្រវេសន៏ការងារ ពិតជាបាតុភូត មួយដែលបានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងកិច្ចអភិវឌ្ឍន៏ គ្រួសារ សហគមន៏ និងសង្គមជាតិ ក៏ដូចជាការកាត់បន្ថយភាព ក្រីក្រផងដែរ។ លោកស្រីបញ្ជាក់ ថា «ទាក់ទងទៅនឹងការធ្វើ ទេសន្តរប្រវេសន៏ ការងារនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ណែនាំ ពន្យល់ និងលើកទឹកចិត្ត ឲ្យពលរដ្ឋ ដែលចង់ធ្វើទេសន្តរប្រវេសន៏ ការងារ ឲ្យជ្រើសរើសយកប្រព័ន្ធ ស្របច្បាប់កាត់បន្ថយ ហានិភ័យរបស់ពួកគេ ពីការជួញដូរ និងការកេងប្រវ័ញ្ចនានា» ។

លោកស្រី ស៊ើង សរសុចិត្តា ថា កិច្ចខិតខំប្រឹងប្រែង របស់ប្រទេស បញ្ជូនក្នុងការការពារ ពលករខ្លួន គឺជាការចាំបាច់ តែក៏ត្រូវមានកិច្ច សហការជាមួយប្រទេស ទទួលផងដែរ ទើបធានាបាននូវភាព ពេញលេញ ក្នុងការការពារ ពលករទេសន្តរប្រវេសន៏ ពីការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពាននានា។ ប៉ុន្តែកិច្ច សហការគ្នា រវាងប្រទេសបញ្ជូនដូចគ្នា ក្នុងការការពារពលករ នៃប្រទេសដើមទាំងពីរ កាន់តែមានសារៈសំខាន់ ថែមទៀត ដោយផ្អែកលើទិដ្ឋភាព យន្តការ ទិដ្ឋភាពស្ថាប័ន និងទិដ្ឋភាពច្បាប់។ លោកស្រីសង្កត់ធ្ងន់ថា ដោយ ហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៏ និងគាំទ្រគំនិត ផ្តួចផ្តើម របស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការរៀបចំ ឲ្យមានសេចក្តីថ្លែងការរួម ស្តីពីការការពារទេសន្តរ ប្រវេសន៏ និងពលករទេសន្តរ ប្រវេសន៏ និងអនុស្សារណៈ យោគយល់គ្នា រវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាល ហ្វីលីពីនស្តីពីពលករ ទេសន្តប្រវេសន៏។

ចំណែកលោក ជេស៊ូស យាបេស អនុរដ្ឋមន្ត្រី ក្រសួងការបរទេស ហ្វីលីពីន លើកឡើងថា ហ្វីលីពីន ជាប្រទេសទី១ ដែលអង្គការ សហប្រជាជាតិ បានទទួលស្គាល់ នូវអនុសញ្ញា ស្តីពីការការពារ ពលករទេសន្តរ ប្រវេសន៏ និងក្រុមគ្រួសារ របស់ពួកគេ ។ ក្នុងតំបន់វិញ ហ្វីលីពីនមានសកម្មភាព យ៉ាងសកម្ម ជាច្រើនពាក់ព័ន្ធ ទៅនឹងពលករ ទេសរន្តប្រវេសន្ត ការជួញដូរមនុស្ស ហើយថ្មីៗនេះហ្វីលីពីន បានរៀបចំសិក្ខាសាលា ស្តីពីការគាំពារ ពលករ នៅក្នុងប្រទេសរបស់ខ្លួន ឲ្យបានកាន់តែ ប្រសើរជាងមុន៕

website_news/2016040503.txt · Last modified: 2017/03/02 12:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki