website_news:2016040602

មន្ត្រី៖ ពលករ សម្រេចឲ្យច្បាស់ មុនធ្វើការចាកចេញ ទៅបម្រើការងារនៅក្រៅប្រទេស

(http://www.cen.com.kh) គេហទំព័រស៊ីអ៊ីអិន (ថ្ងៃទី 4 មិថុនា 2016, ម៉ោង 07:53:AM) | ដោយ: ដាវុធ

សៀមរាប: ពលករចំណាកស្រុក ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ចំនួន១៨នាក់ ត្រូវបានស្ថានទូតខ្មែរ ប្រចាំនៅប្រទេសម៉ាឡេស៊ី ជួយរំដោះបាន ហើយត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព។

ក្នុងពិធីប្រគល់ និងទទួលពលករនេះ នៅក្នុងសាលាស្រុកជីក្រែង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នេះដោយមានការយកចិត្តទុកដាក់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេសកម្ពុជាផងដែរ។

លោកស្រី ជូ ប៊ុនអេង បានផ្ដាំផ្ញើដល់ពលករ រួមទាំងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើការសម្រេចចិត្ត និងគិតគូរឲ្យច្បាស់លាស់ មុនធ្វើការចាកចេញ ទៅបម្រើការងារនៅក្រៅប្រទេស ហើយត្រូវមានច្បាប់ទម្លាប់ ឲ្យបានត្រឹមត្រូវ ស្របទៅតាមគោលការណ៍ច្បាប់ ដើម្បីជៀសវាង ចាញ់បោកមេខ្យល់។

បន្ទាប់មក ពលករទាំងអស់ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតខ្មែរ ប្រចាំប្រទេសម៉ាឡេស៊ី រួមទាំងថ្នាក់ដឹកនាំទាំងអស់។ នេះជាសេចក្តីរាយការរបស់ លោកវរសេនីយ៍ត្រី សុខ សុធាវុទ្ធ អធិការនគរបាលស្តីទី ស្រុកជីក្រែង៕N

website_news/2016040602.txt · Last modified: 2017/03/03 12:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki