website_news:2016040702

កម្ពុជាមានបំណង ឈរឲ្យចំលេខរៀងទី១ លើការងារប្រយុទ្ឋប្រឆាំង ជួញដូរមនុស្ស

(http://www.dap-news.com/kh/)សៅរ៍, 02 កក្កដា ២០១៦ 14:07 ដោយ: ដើមអម្ពិល ID:055

ភ្នំពេញ៖ កម្ពុជាស្ថិត ក្នុងចំណាត់ថ្នាក់លេខ២ នៅក្នុងរបាយការណ៍ ស្តីពីការជួញដូរមនុស្ស ឆ្នាំ២០១៦។លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសហរដ្ឋអាមេរិក បានចេញរបាយការណ៍ ឆ្នាំ ២០១៦ ស្តីពីការជួញដូរមនុស្ស (TIP) ពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦ ។ តាមការកំណត់នៃ ច្បាប់របស់សហរដ្ឋអាមេរិក ស្តីពីការការពារ ជនរងគ្រោះ ដោយការជួញដូរ (TVPA) របាយការណ៍ TIP វាយតំលៃរដ្ឋាភិបាល នៅជុំវិញពិភព លោក លើការខិតខំរបស់គេ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងទាសភាព សម័យទំនើប។

នៅក្នុងរបាយការណ៍ឆ្នាំនេះ ប្រទេសកម្ពុជា មានចំណាត់ថ្នាក់លេខ ២ ដែលជាចំណាត់ថ្នាក់ ល្អជាងចំណាត់ ថ្នាក់លេខ ២ ក្នុងបញ្ជីតាមដាន កាលពីឆ្នាំទៅ។ ចំណាត់ថ្នាក់លេខ ២ គឺសំរាប់ប្រទេស ដែលរដ្ឋាភិបាល របស់គេមិនបានគោរព តាមបានពេញ លេញ ចំពោះបទដ្ឋានអប្បរិមា ដូចមានចែង ក្នុងច្បាប់ TVPA តែកំពុងមានការខិតខំ ច្រើនគួរសម ដើម្បីគោរព តាមបទដ្ឋានទាំងនោះ។ ការបានឡើង ដល់ចំណាត់ ថ្នាក់លេខ ២ គឺផ្អែកតាមការខិតខំ គួរសមរបស់រដ្ឋាភិបាល កម្ពុជា នៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងការជួញដូរ មនុស្ស នៅក្នុងឆ្នាំកន្លងទៅនេះ។ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើម អនុវត្ត ផែនការសកម្មភាពជាតិ ដែលត្រូវ បានបង្កើត ឡើង នៅក្នុងអំឡុងពេល នៃរបាយការណ៍លើកមុន ហើយ បានកំណត់ផ្តល់ថវិកាចំនួន ៥០០ ០០០ ដុល្លាអាមេរិក ដល់គណកម្មាធិការ អន្តរក្រសួង ដែលដឹកនាំការងារ ប្រយុទ្ធប្រឆាំង នឹងការជួញដូរ មនុស្សរបស់ប្រទេស កម្ពុជា។

គោលការណ៍ណែនាំ ថ្នាក់ជាតិសំរាប់កំណត់ និងបញ្ជូនជនរងគ្រោះ ត្រូវបានអនុម័ត ហើយអាជ្ញាធរ មូលដ្ឋាន បានរកឃើញ ជនរងគ្រោះចំនួន ៥៨៩ នាក់ ដែលជាចំនួន កើនពីចំនួន ៣២៦ នាក់ កាលពីឆ្នាំទៅ។ របាយការណ៍ឆ្នាំ ២០១៦ នេះក៏បាន កត់សំគាល់ ឃើញផងដែរ ពីដំណើរជឿនលឿន របស់រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ទោស និងដាក់ទោស ពិសេសលើបទល្មើស នៃការជួញដូរ កំលាំងពលកម្ម។ ក្រៅពីការបញ្ជាក់ពី ជោគជ័យទាំងនេះ របាយការណ៍នេះ ថែមទាំងផ្តល់អនុសាសន៍ ផងដែរ ហើយបង្ហាញចំណុច នានាសំរាប់ ធ្វើការ កែលំអ នៅក្នុងការខិតខំ របស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង នឹងទាសភាពសម័យទំនើប។ របាយការណ៍ TIP ប្រចាំឆ្នាំលើកទី ១៦ នេះមានការរៀបរាប់ពី ប្រទេសនិងទឹកដី ចំនួន ១៨៨ ដោយរួមទាំង សហរដ្ឋអាមេរិក ផងដែរ។ នៅក្នុងពិធីប្រកាស របាយការណ៍នេះ លោករដ្ឋមន្រ្តី Kerry ថែមទាំងបានផ្តល់កិត្តិយស ដល់វីរៈជនក្នុង របាយការណ៍ TIP ឆ្នាំ ២០១៦ គឺមនុស្សប្រុស ស្រី ដែលការខិតខំផ្ទាល់ ខ្លួន របស់គេបានធ្វើអោយ គេមានស្នាដៃលេចធ្លោ នៅក្នុងការ ប្រយុទ្ធជាសាកល ប្រឆាំងនឹងទាសភាព សម័យ ទំនើបនេះ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃ នៃគណៈកម្មាធិការជាតិ ប្រយុទ្ឋប្រឆាំង និងការជួញដូរមនុស្ស ផ្តល់បទសំភាសន៍ ពិសេស ជាមួយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា លទ្ឋផលនេះ នៃជាអ្វីដែល កម្ពុជា ចង់បានយូរមកហើយ។ ទោះបីជាទទួលបាន លទ្ឋផលជាវិជ្ជមាន បែបនេះ ក៏ដោយ ក៏កម្ពុជា នៅតែមានបំណងចង់ ឈរនៅត្រង់ លេខរៀងទី១ នៃចំណាត់ថ្នាក់ល្អជាងគេ លើពិភពលោក។

website_news/2016040702.txt · Last modified: 2017/03/10 09:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki