website_news:2016041101

សាលាស្រុកជីក្រែងបើកវគ្គបណ្ដុះបណ្ដាល ផ្សព្វផ្សាយស្តី ពីរួមគ្នាទប់ស្កាត់ការរំលោភបំពាន ផ្លូវភេទលើស្រ្តី និងកុមារ

(http://dap-news.com/kh) ថ្ងៃពុធ, 02 វិច្ឆិកា ២០១៦ 16:09 ដោយ: តាំង វណ្ណី ID:012

សៀមរាប ៖ នៅសាលាស្រុកជីក្រែង នាព្រឹកថ្ងៃទី២ ខែវិច្ឆិការ ឆ្នាំ២០១៦លោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជាតំណាងលោកស្រីឧត្តមសេនីយ៍ត្រី សុខ សំ ស្នងការរង ទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងក្រុមការងារ បានបើកវគ្គបណ្ដុះបណ្ដាល ផ្សព្វផ្សាយស្តីពីរួមគ្នាទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ រយៈពេល១ថ្ងៃ ដោយមានការជួយឧបត្ថម គាំទ្រពីអង្គការ WORLD VISION។

នៅក្នុងវគ្គបណ្ដុះបណ្ដាលខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអធិការរង នាយផ្នែកព្រហ្មទណ្ឌ អស់លោកនាយប៉ុស្តិ៍ន គរបាលទាំង០៥ប៉ុស្តិ៍ ចំណុះឲ្យអធិការដ្ឋាន នគរបាលស្រុកជីក្រែង និង កិច្ចការនារីស្រុក ឃុំ សរុបចំនួន២៩នាក់ ស្រី១០នាក់៕

website_news/2016041101.txt · Last modified: 2017/03/16 09:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki