website_news:2016041104

ឃាត់ខ្លួនយុវជនម្នាក់ រួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ

(http://nokorwatnews.com) 02/11/2016

ភ្នំពេញ៖ កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដោយមានការសហការជា មួយកំលាំងនគរ បាលប៉ុស្តិរដ្ឋបាលផ្សារដេប៉ូទី១ ក្រោមកិច្ចសម្រប សម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឃាត់ខ្លួនយុវជនម្នាក់ ដែលមានតួនាទីជាសន្តិសុខឯកជន យាមនៅ តាមមន្ទីរ ក្រោយពីបានស្រលាញ់គ្នាជាមួយក្មេងស្រីមិនទាន់គ្រប់ ហើយនៅពេលរួមភេទបានម្តង ក៏បានបែកធ្លាយ ដល់ម្តាយក្មេងស្រីរងគ្រោះ ទើបប្តឹងប៉ូលីសអោយចាប់ដាក់ខ្នោះតែម្តង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលា ម៉ោង ១០ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមន្ទីរសម្រាកព្យាបាលដេប៉ូឡុងហួរ ដែលមានទីតាំងផ្ទះលេខ១៥១ ផ្លូវលេខ២១៥ ក្រុមទី៤៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចោទ ពីបទរួមភេទ ជាមួយអនិតិជនក្រោមអាយុ១៥ ឆ្នាំ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ វ៉ា ឆៃ ហៅ ឆៃ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុន I P S ស្នាក់នៅបណ្តោះអាសន្ន ផ្ទះលេខ១៥១ ផ្លូវលេខ ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួល គោក មានទីលំ នៅដើម និងស្រុកកំណើតភូមិ១២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ជនរងគ្រោះ អាយុ ១២ ឆ្នាំ ស្នាក់នៅ ខណ្ឌទួលគោក ។

មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា ក្មេងស្រីរងគ្រោះ និងជន សង្ស័យបានទំនាក់ទំនងស្គាល់គ្នា រយៈពេល ប្រហែលមួយខែហើយ ដោយក្មេងស្រីរងគ្រោះ តែងតែមកអង្គុយលេង ជាមួយជនសង្ស័យដែលយាម នៅមន្ទីរសម្រាកព្យា បាលដេប៉ូ ឡុង ហួរ ជាញឹកញយ លុះមកដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ប្រហែល ១៨និង៣០នាទី ជនសង្ស័យ បាននាំជនរងគ្រោះចេញពីកន្លែងយាម ទៅផ្ទះម្តាយ មីងនៅម្តុំផ្សារអូរឬស្សី ហើយបានព្រមព្រៀងគ្នារួម ភេទបានសម្រេចម្តង ហើយនាំគ្នាត្រឡប់មកវិញ។

នេះបើតាមចំលើយជនសង្ស័យ និង ការបំភ្លឺរបស់ជនរង គ្រោះ ។ លុះនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រ ហែល ១០ព្រឹក ម្តាយក្មេង រងគ្រោះបានដឹងរឿងនេះ ដោយសារជនរងគ្រោះនិយាយប្រាប់ ក៏បានប្តឹងមក សមត្ថកិច្ច បានអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យឈ្មោះ វ៉ា ឆៃ ហៅ ឆៃ នៅចំណុចមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហួរ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួល គោក រាជធានី ភ្នំពេញ តែម្តង ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕ ស ដារ៉ា

website_news/2016041104.txt · Last modified: 2017/03/16 09:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki