website_news:2016050101

ស៊ុយអ៊ែត-ដាណឺម៉ាកបិទព្រំដែនដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួន

(http://km.rfi.fr/europe/2016/01/04)

ប្រទេសស៊ុយអ៊ែតនិងដាណឺម៉ាក នៅថ្ងៃចន្ទទី៤មករានេះ បានចាត់វិធានការថ្មីរៀងៗខ្លួន ដោយផ្តើមត្រួតពិតនិត្យតាមព្រំដែនក្នុងគោលដៅទប់ស្កាត់លំហូរជនភៀស ការទិតៀនពីប្រទេសអាល្លឺម៉ង់ដោយក្រុងប៊ែរឡាំងយល់ឃើញថា វាជាគ្រោះខ្លួននៅលើទឹកដីរបស់ខ្លួន។ វិធានការថ្មីៗរបស់ប្រទេសទាំងពីរនេះ បានទទួលរងថ្នាក់ដល់កិច្ចព្រមព្រៀង Schengen។ គឺជាលើកទីមួយដែរ ចាប់តាំងពីកន្លះសតវត្សមកហើយដែលស៊ុយអែត ដាក់វិធានការតម្រូវឲ្យរាល់បណ្តាជនដែលធ្វើដំណើរមកពីដាណឺម៉ាកប្រទេសជិតខាងស៊ុយអែត ឲ្យង្ហាញអត្តសញ្ញាណប័នជាដាច់ខាតដល់អាជ្ញាធរ ស៊ុយអែត។ ជាប្រតិកម្មតបតវិញ ដាណឺម៉ាក បានដាក់វិធានការត្រួតពិនិត្យនៅតាមព្រំដែនប្រទេសអាល្លឺម៉ង់វិញ។ ប្រទេសអាល្លឺម៉ង់ដែលនៅឆ្នាំ២០១៥ បានទទួលយកជនភៀសខ្លួនរហូតដល់ជាង១ លាននាក់ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាល្លឺម៉ង់។ អ្នកនាំពាក្យដដែលនេះបានរំលឹកប្រាប់ជាថ្មីទៀតថា” ការធ្វើចរាចរដោយសេរី គឺជាវិធានការដ៏វិសេសវិសាលបំផុតមួយរបស់សហភាពអឺរ៉ុប។ តែក្នុងពេលនេះ Schengen កំពុងជួបគ្រោះថ្នាក់ ដោយសារបណ្តាប្រទេសសមាជិក Schengen ប្រមាណជាង១០ បានចាត់វិធានការត្រួតពិនិត្យក្នុងកម្រិតផ្សេងៗគ្នានៅតាមតំបន់ព្រំដែនរបស់ខ្លួន ហើយប្រទេសខ្លះទៀតដូចជាហុងគ្រីនិងស្លូវេនី បានសាងសង់របងបិទខ្ទប់ជិត មិនឲ្យជនភៀសខ្លួនចូលទឹកដីរបស់ខ្លួន។ គូររំលឹកជូនថា កិច្ចព្រមព្រៀង Schengenដែលកសាងឡើងដើម្បីសម្រួលចរាចរណ៍ទំនិញនិងការធ្វើដំណើររបស់ប្រជាជនអឺរ៉ុបនៃបណ្តាប្រទេសហត្ថលេខី ក៏ប៉ុន្តែ គេត្រូវពង្រឹងការត្រួតពិនិត្យដែរនៅតាមព្រំដែនជាមួយប្រទេសដែលមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Schengen។ ប្រទេសស៊ុយអ៊ែត ដែលប្រឈមទល់នឹងលំហូរជនភៀសខ្លួនយ៉ាងច្រើនសម្បើមចាប់តាំងពីសង្គ្រាមនៅតំបន់បាល់កង់ក្នុងទស្សវត្សឆ្នាំ១៩៩០ បានចាត់វិធានការមួយចំនួនធំនៅអំឡុងសរទរដូវ ដែលមានគោលដៅរារាំងបិទខ្ទប់ជនអន្តោប្រវេស្តន៍មិនឲ្យចូលក្នុងទឹកដីខ្លួន។

យ៉ាងណាមិញចាប់ពីថ្ងៃចន្ទនេះទៅ ការត្រួតពិនិត្យនៅតាមតំបន់ព្រំដែននៃប្រទេសអឺរ៉ុបខាងជើងត្រូវធ្វើឡើងជាស្វ័យប្រវត្ត ។ សេចក្តីសម្រេចចិត្តមួយនេះត្រូវបានគេចាត់ទុកជាប្រវត្តិសាស្ត្រ ព្រោះតាំងពីទស្សវត្សឆ្នាំ៥០មក អាណិកជននៃបណ្តាប្រទេសអឺរ៉ុបខាងជើង អាចធ្វើចរាចរដោយសេរីពីប្រទេសមួយទៅប្រទេសមួយទៀតដោយគ្មានការត្រួតពិនិត្យឡើយ៕

website_news/2016050101.txt · Last modified: 2017/02/24 13:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki