website_news:2016050801

ទូតកម្ពុជា ប្រចាំប្រទេស ម៉ាឡេសីុ ជួយពល ករ-ពលការិនី ខ្មែរ ០៨ នាក់ ឲ្យវិលត្រឡប់ មកវិញ

(http://www.dap-news.com/kh) សុក្រ, 05 សីហា ២០១៦ 09:12 ដោយ: ស៊ាន កុសល ID:049

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត កម្ពុជា ប្រចាំប្រទេសម៉ាឡេសីុ បានអន្តរាគមន៍ ជួយពលការិនីខ្មែរ ចំនួន០៨រូប ឲ្យវិលមកស្រុក កំណើតវិញ នេះបើតាមសេចក្តីជូន ព័ត៌មានរបស់អ្នកនាំពាក្យ ក្រសួងការបរទេស លោក ជុំ សុន្ទរី ដែលមជម្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាន នៅព្រឹកថ្ងៃទី៥ ខែសីហានេះ ។

បើតាមលោក ជុំ សុន្ទរី បានឲ្យដឹងថា ពលការិនីទាំង៨នាក់នោះ ទី១- ពលការិនី គៀត ណាត អាយុ៥០ឆ្នាំ រស់នៅភូមិកន្លែងកើត ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម បានទៅធ្វើការជាអ្នកបោស សំអាតនៅសណ្ឋាគារ នៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ ២០០៦ តាមរយៈមេខ្យល់ឈ្មោះសាក់ មុនី ។ ដោយមានការលំបាកក្នុងការងារពេក បានមកសុំស្ថានទូតជួយ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ ដោយមានការអន្តរាគមន៍ ពីស្ថានទូត ថៅកែរបស់ពលការិនី គៀត ណាត បានបើក ប្រាក់ខែដែលនៅសល់ជូននាង ទិញផ្តល់សំបុត្រយន្តហោះអោយ និងបង់ពិន័យឲ្យការិយាល័យ អន្តោប្រវេសន៍ម៉ាឡេស៊ី ។

ទី២- ពលការិនី ហ៊ុន ហ៊ឹម អាយុ ២៩ ឆ្នាំ រស់នៅភូមិកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ចូលទៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០០៩ ធ្វើការតាមផ្ទះ តាមរយៈក្រុមហ៊ុន Philimore។ ដោយមានការលំបាកក្នុងការងារពេកបាន មកសុំស្ថានទូតជួយឲ្យ បានវិលត្រឡប់មកកម្ពុជាវិញ ។ ក្រោមការអន្តរាគមន៍ពីស្ថានទូត ថៅកែរបស់ពលការិនី បានបានបើកប្រាក់ខែ ដែលនៅសល់ជូននាង ផ្តល់សំបុត្រយន្តហោះឲ្យ និងបង់ពិន័យឲ្យការិយាល័យ អន្តោប្រវេសន៍ម៉ាឡេស៊ី ។ ទី៣- ពលការិនី ឆាយ ធូ អាយុ២៩ ឆ្នាំ រស់នៅភូមិពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានចូលទៅ ប្រទេសម៉ាឡេស៊ីដោយខ្លួនឯង តាំងពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៥ ហើយធ្វើការជាអ្នក លក់ផ្លែឈើអោយគេ ។ ដោយមានការលំបាកក្នុងការងារពេក បានមកសុំស្ថានទូតជួយ ឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ ។

ទី៤ និង ៥- ពលករ ប៉ោ ភ័ណ អាយុ២៨ ឆ្នាំ និង ពលការិនី យ៉ុង រី អាយុ២៧ ឆ្នាំ ត្រូវជាប្តីប្រពន្ធនិងគ្នា រស់នៅភូមិរមាសហែក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បានចាញ់បោកមេខ្យល់ ចូលទៅប្រទេសម៉ាឡេស៊ី តាំងពីខែធ្នូ ឆ្នាំ២០១៥ ដោយធ្វើការងារ ខាងផ្នែកសំណង់ ។ ដោយមានការលំបាក ក្នុងការងារពេក បានមកសុំស្ថានទូតជួយ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។

លោកជុំ សុន្ទរីបញ្ជាក់ថា ពលករ ពលការិនីទាំង០៥នាក់ ៖គៀត ណាត, ហ៊ុន ហ៊ឹម, ឆាយ ធូ, ប៉ោ ភ័ណ និងយ៉ុង រី នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៦ តាមជើងយន្តហោះAK៥៣៤ វេលាម៉ោង១៥:៥៥នាទី ។

ដោយទី៦-ពលការិនី សួង ម៉ារី អាយុ២៨ ឆ្នាំរស់នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានទៅប្រទេសម៉ាឡេស៊ី ធ្វើការតាមផ្ទះ តាមរយៈមេខ្យល់ តាំងពីឆ្នាំ២០១៣ ។ដោយមានការលំបាក ក្នុងការងារពេក បានមកសុំស្ថានទូត ជួយឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ ។ ស្ថានទូតបានបានទំនាក់ទំនង ជាមួយប៉ូលីសម៉ាឡេស៊ី និងដាក់ពាក្យប្តឹងទៅតុលាកា ចំពោះថៅកែរបស់នាងឈ្មោះ Lai ដែលពុំព្រមមកបំភ្លឺ នៅតុលាកា ហើយក៏បានជួយសំរួល បែបបទឲ្យនាង និងទិញសំបុត្រយន្តហោះ ឲ្យនាងបានវិលត្រឡប់មកកម្ពុជាវិញ ។

ទី៧-ពលការិនី សុះ សាណី អាយុ៣០ឆ្នាំ រស់នៅភូមិជ្រលងកៃស្នា ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទៅប្រទេសម៉ាឡេស៊ី ធ្វើការជាអ្នកបកប្រែ តាំងពីថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន Man Power 168 ។ ដោយមានការលំបាកក្នុងការងារ ពេកបានមកសុំស្ថានទូត ជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ ក្រោមការអន្តរាគមន៍ពីស្ថានទូត លោកHor ថៅកែរបស់ពលការិនី បានបានបើកប្រាក់ខែ ដែលនៅសល់ជូននាង ផ្តល់សំបុត្រយន្តហោះអោយ និងបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ ម៉ាឡេស៊ី។

ពលការិនី សួង ម៉ារី និង សុះ សាណី នឹងមកដល់អាកាស យានដ្ឋានអន្តរជាតិ ភ្នំពេញនៅថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០១៦ តាមជើងយន្តហោះAK៥៣៤ វេលាម៉ោង១៥:៥៥នាទី ។ និងទី៨- ពលការិនី សេង ដាលីន (ឈ្មោះពិត ហ៊ុន ជា) អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយកាល ឃុំកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានទៅប្រទេសម៉ាឡេស៊ី ធ្វើការតាមផ្ទះ តាំងពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៤ តាមរយៈមេខ្យល់ ។ ដោយមានការលំបាកក្នុងការងារ ពេកបានមកសុំស្ថានទូត ជួយឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ ។ ដោយមានការអន្តរាគមន៍ ពីស្ថានទូត ថៅកែរបស់ពលការិនី បានបានបើកប្រាក់ខែ ដែលនៅសល់ជូននាង ។ ស្ថានទូតបានធ្វើលិខិត បើកផ្លូវឲ្យនាង និងជូននាងទៅបង់ពិន័យ ឲ្យការិយាល័យអន្តោ ប្រវេសន៍ម៉ាឡេស៊ី ។ ពលការិនី សេង ដាលីន នឹងមកដល់អាកាស យានដ្ឋានអន្តរ ជាតិភ្នំពេញ នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៦ តាមជើងយន្តហោះ AK៥៤២ វេលាម៉ោង០៧:៥០នាទី ព្រឹក ។

ក្នុងកំឡុងពេលរង់ចាំ ការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងការហូបចុក ដល់ពលករ និងការិនីខ្មែរ ទាំង ៨រូប ខាងលើនេះផងដែរ ៕

website_news/2016050801.txt · Last modified: 2017/03/11 16:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki