website_news:2016050901

ឃាត់ខ្លួនថៅកែស្ត្រីម្នាក់ និងមេការម្នាក់ បើកកន្លែងប្រព្រឹត្តអំពើសញ្ចរកម្ម ជ្រកក្រោមផ្លាកម៉ាស្សារកោសជប់

(http://www.rasmeinews.com) ដោយ ៖ម៉េងសែ ថ្ងៃទី 3 កញ្ញា 2016 ម៉ោង 09:49:AM

(ភ្នំពេញ)៖ ស្ត្រីម្នាក់ និងថៅកែម្នាក់ដែលបើកហាងម៉ាស្សា កោសជប់ និងបំម្រើសេវាផ្លូវភេទ ត្រូវបានកម្លាំងប៉ូលិសការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ ចុះបង្ក្រាបឆែកឆេរនិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១២នាក់ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ72 ផ្លូវលេខ5 ផ្លូវជាតិលេខ5 ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ .

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ថៅកែឈ្មោះនួន សុណា ហៅណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរជាថៅកែហាងម៉ាស្សាកោសជប់ និងបំរើសេវាផ្លូវភេទ និងមេកាឈ្មោះ ប៊ុន គីម ភទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅទីតាំងផ្ទះលេខ៧២ ផ្លូវលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបឆែកឆេរ ផ្ទះម៉ាស្សាកោសជប់ និងឃាត់ខ្លួនជន សង្ស័យខាងលើនេះ សមត្ថកិច្ចក៍បាននាំខ្លួននារីម៉ាស្សាកោសជប់ និងបម្រើសេវាផ្លូវភេទចំនួន១០នាក់ យកមកកាន់ការិយាល័យ ដើម្បីធ្វើការសាក សួរនិងស្រាវជ្រាវ ។

ចំពោះការបម្រើសេវាម៉ាស្សារកោសជប់ នៅក្នុងហាងនោះក្នុងភ្ញៀវម្នាក់ បានតំលៃ១០.០០០រៀល ហើយបង់ឲ្យថៅកែចំនួន៧.០០០រៀល បើភ្ញៀវរួមភេទជាមួយនារីម៉ាស្សារកោសជប់ ក្នុងមួយសិចបានតំលៃ១០ដុល្លារ ទៅ១៥ដុល្លារ ថៅកែដកពីពួកគេចំនួន១០.០០០រៀល ។ ប៉ុន្តែបើ ភ្ញៀវហៅស្រីម៉ាស្សាកោសជប់ យកទៅរួមភេទ នៅខាងក្រៅហាង (នៅផ្ទះសំណាក់) ក្នុងតំលៃពី២៥ទៅ៣០ដុល្លារ ក្នុងមួយស៊ិច ថៅកែហាងដកលុយពីនាងៗ ដោយគិតទៅតាមរយៈពេលយូ រ ឬឆាប់ ។ ប៉ុន្តែបើសិនពួកគេ ចេញទៅរួមភេទ នៅខាងក្រៅជាមួយភ្ញៀវ អស់រយៈពេលមួយម៉ោងត្រូវបង់លុយ ឲ្យថៅកែចំនួន១០.០០០រៀល។

តាមការបំភ្លឺរបស់សាក្សី និងចំម្លើយសារភាព របស់ជនសង្ស័យឈ្មោះនួន សុណា និងមេការឈ្មោះ ប៊ុន គីម សមត្ថកិច្ចសន្និដ្ឋានថាជនសង្ស័យ និងស្ត្រីម៉ាស្សា ដែលសមត្ថកិច្ចឃាត់ខ្លូនទាំងអស់នោះ ពិតជាបានលួចបើកកន្លែងប្រព្រឹត្ត អំពីសញ្ចរកម្មប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួន បណ្តោះអាសន្ន នៅការិយាល័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ហើយបញ្ជូនជនប្រព្រឹត្តល្មើស ទៅកាន់តុលាការចាត់ការបន្ត ៕ S.LV

website_news/2016050901.txt · Last modified: 2017/03/12 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki