website_news:2016050903

ពលការិនីខ្មែរ២នាក់ រួចផុតពីក្រញ៉ាំតណ្ហាថៅកែថៃ

(http://www.cen.com.kh) ថ្ងៃទី 4 កញ្ញា 2016, ម៉ោង 01:19:PM) | ដោយ: គូគូ

ពោធិ៍សាត់: នារី២នាក់ជាពលការិនីខ្មែរ បានរួចផុតពីក្រញ៉ាំតណ្ហាថៅកែថៃគំនិតថោកមួយរូប ដែលចោទ ប្រកាន់ ថានាងលួចទូរស័ព្ទដៃ តាមពិតថៅកែថៃនោះមានបំណង ចង់រំលោភនារីទាំងពីរនាក់នោះសោះ ។

ហេតុការណ៍បកស្បែកមុខអាក្រក់របស់ថៅកែថៃនោះ បានកើតឡើងដោយសារថៅកែថៃអប្រីយ៍បានប្តឹងចោទប្រកាន់ ឲ្យទាហានឈុតខ្មៅថៃ ធ្វើការឃាត់ខ្លួននារីទាំងពីរនាក់ពីបទលួចទូរស័ព្ទ ខណៈនារីរងគ្រោះ២នាក់ បាន ចាកចេញពីទីតាំងកន្លែងធ្វើការនៅទឹកដីខេត្តត្រាតប្រទេសថៃ មកទឹកដីខ្មែរវិញ តាមច្រកថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់វេលាម៉ោង ១២:៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦។

លោក ជា ជួន មេបញ្ជាការរងវរៈការពារព្រំដែនលេខ ៨២៥ ប្រចាំទិសថ្មដា បានប្រាប់ឲ្យដឹងថា នារីខ្មែររងគ្រោះទាំង២នាក់ មានឈ្មោះ ហុង ឆៃគីម អាយុ ២១ឆ្នាំ និងឈ្មោះ ហុង នូនូ អាយុ ១៧ឆ្នាំ ។ លោកមេបញ្ជាការរងបានបន្តថា ពេលទទួលបានព័ត៌មានភ្លាម មេបញ្ជាការវរៈ៨២៥ និងមេប៉ុស្តិ៍រដ្ឋបាលផ្លូវលេខ៥៦ បានទំនាក់ទំនងទៅទាហានឈុតខ្មៅថៃ ដើម្បីសួរនាំបញ្ហារឿងនេះ។ សមត្ថកិច្ចថៃបានហៅថៅកែថៃមកទីស្នាក់ការសួរនាំទល់មុខគ្នា ជាមួយនារីរងគ្រោះទាំង២នាក់នោះរួចមក ទើបដឹងថា ដើមហេតុដំបូងថៅកែថៃនោះបានទិញទូរស័ព្ទតម្លៃ ១៥០០០បាតដោយបង់រំលស់ប្រាក់ខែ ៥០០បាតក្នុងមួយខែ ពីពលករខ្មែរទាំងពីរនាក់នោះ។ប៉ុន្តែដោយសារភ័យខ្លាចនូវអំពើថោកទាបរបស់ ថៅកែថៃនោះ មានបំណងមិនល្អមកលើពួកនាង ពោលគឺធ្លាប់ចាប់ថើប និងប៉ងរំលោភ ទើបនាងរត់ចេញមកដោយជាប់ជាមួយទូរស័ព្ទតែម្តង។

ទោះបីយ៉ាងនេះក្តីសមត្ថកិច្ចកម្ពុជា បានសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ទូទាត់ប្រាក់ខែ ដែលពួកនាងមិនទាន់បានបើកជាមួយនឹងថ្លៃជំពាក់នានារួចរាល់ និងបានប្រគល់ទូរស័ព្ទដៃឲ្យថៅកែថៃវិញ ហើយនាំនារីរងគ្រោះទាំង២នាក់ ត្រឡប់មកទឹកដីខ្មែរវិញ តាមច្រកថ្មដារដោយសុវត្ថិភាព៕s/t

website_news/2016050903.txt · Last modified: 2017/03/13 09:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki