website_news:2016051202

ពលរដ្ឋរាប់រយនាក់ សម្រុកទៅរកការងារធ្វើនៅស្រុកថៃ តាមច្រកភ្នំដី ស្រុកសំពៅលូន

(http://ann.com.kh) ដោយ: រៀម សាលីថ្ងៃថ៍ន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦

បាត់ដំបង៖ ប្រជាពលរដ្ឋរាប់រយនាក់ បាននាំគ្នាសម្រុកចេញតាមច្រកទ្វារតំបន់គីឡូ13 ស្ថិតក្នុងភូមិគីឡូ13 ឃុំសន្តិភាព ស្រុកសំពៅលូន ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃ។ ប្រភពពត៌មានបានឲ្យដឹងថា ក្នុងរយៈពេលពីរ បីថ្ងៃដើមខែ១២ ឆ្នាំ2016នេះ គេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរ រាប់រយនាក់មកពីបណ្តាខេត្តនានា បាននាំគ្នាសម្រុកទៅរកការងារធ្វើនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ តាមច្រកគីឡូ១៣ ស្រុកសំពៅលូន។យោងតាមការអះអាងរបស់ប្រជាពលរដ្ឋដែលឆ្លងដែនទាំងនោះបានប្រាប់ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យពួកគាត់សម្រេចចិត្តចំណាកស្រុកមករកការងារនៅស្រុកថៃ គឺដោយសារពួកគាត់ទំនេរពីការងារច្រូតកាត់នៅប្រទេសខ្មែរ។ ម្យ៉ាងទៀតតំលៃស្រូវឆ្នាំនេះចុះថោកធ្វើឲ្យជីវភាពពួកគាត់ជួបការលំបាក និងជំពាក់លុយធានាគា ទើបសម្រេចចិត្តចេញរកការងារចំណាកស្រុកបែបនេះ។

ពាក់ព័ន្ឋនឹងការចំណាកស្រុករបស់ប្រជាពលរដ្ឋ សមត្ថកិច្ចដែលឈរជើងនៅច្រកទ្វារនោះបានបញ្ជាក់ថា ពួកគាត់ពុំបានយកលុយយកកាក់ពីក្រុមប្រជាពលរដ្ឋទេ គឺមានតែកាជួយសម្របសម្រួលឧ្យពួកគាត់ធ្វើដំណើរដោយងាយស្រួល និងឲ្យថៅកែថៃមកធានារ៉ាប់រងកុំឧ្យមានបញ្ហាមកលើប្រជាពលរដ្ឋខ្មែរ៕

website_news/2016051202.txt · Last modified: 2017/03/16 13:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki