website_news:2016051203

អាណិតណាស់! ពលករខ្មែរនៅកូរ៉េ ជួបគ្រោះថ្នាក់ដាច់ដៃម្ខាង

(http://www.khmer-note.com/news) December 3, 2016

កូរ៉េ៖ យោងតាមការឲ្យដឹងពីទំព័រ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관 បានឲ្យដឹងថា ករណីពលករខ្មែរម្នាក់ដែលបានគ្រោះថ្នាក់ការងារ (ដាច់ដៃ)កាលពីព្រឹកនិញនេះ ក្រុមការងារស្ថានទូតបានទាក់ទងជួបជាមួយប្អូនប្រុស និងប្រពន្ធរបស់ជនរងគ្រោះហើយ។ មូលហេតុដែលគ្រោះថ្នាក់គឺបណ្ដាលមកពី រអិលដួលហើយច្រត់ដៃទៅនឹងម៉ាស៊ីន ផលិតប្លាស្ទីក។

បច្ចុប្បន្ននេះជនរងគ្រោះ ឈ្មោះ ញៀន រិទ្ធី បាននឹងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Dankook ទីក្រុង Cheon An (041) ។ លោក ញៀន រិទ្ធី ជាពលករបម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់ Cheon An។

ស្ថានទូតបាននឹងកំពុងសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុង Cheon An(041) ដើម្បីជួយគាត់តាមនីតិវិធីច្បាប់។ ក្រុមការងារស្ថានទូតនឹងចុះសួរសុខទុក្ខគាត់ ហើយនាំយក ថវិការសង្គ្រោះបឋមរបស់សម្ដេចតេជោ និងថវិការរបស់មូលនិធីពលកររបស់ស្ថានទូតផ្ដល់ជូនជនរងគ្រោះនៅថ្ងៃ ស្អែក ឬថ្ងៃទី០៥ ខែធ្នូ ខាងមុខនេះ ៕

website_news/2016051203.txt · Last modified: 2017/03/16 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki