website_news:2016060502

អាជ្ញាធរខ្មែរស្នើពលរដ្ឋខ្មែរ ឈប់ឆ្លងដែន ទៅកាប់ឈើនៅថៃ ខណៈសកម្មភាពនេះ កំពុងកក្រើកឡើងវិញ

(http://www.dap-news.com/kh) គេហទំព័រដើមពិល ព្រហស្បតិ៍, 05 ឧសភា ២០១៦ 18:29 ដោយ: អេង គឹមជាង ID:049

ភ្នំពេញ៖ ក្នុងគ្រាដែលប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែន កំពុងមានសកម្មភាពឡើងវិញ ក្នុងការចូលទៅកាប់ ឈើដោយខុសច្បាប់ នៅប្រទេសថៃនោះ អាជ្ញាធរកម្ពុជា បានអំពាវនាវឲ្យពួកគេបញ្ឈប់ នូវសកម្មភាពជាបន្ទាន់ ព្រោះបើនៅតែរឹង ទទឹងមានតែគ្រោះថ្នាក់ ដល់ជីវិតប៉ុណ្ណោះ។ កាលពីល្ងាចថ្ងៃទី៤ ឧសភា ពលករខ្មែរ២៩នាក់ ក្នុងចំណោម៦០នាក់ ត្រូវបានកម្លាំងចម្រុះថៃជាច្រើននាក់ ឃាត់ខ្លួន ខណៈធ្វើដំណើរ ចាកចេញពីកន្លែងកាប់ឈើគ្រញូង នៅតំបន់ព្រៃឧទ្យានជាតិ ខេត្តប្រាជីនបុរី ប្រទេសថៃ ដែលក្នុងហេតុការណ៍នោះ មានការផ្ទុះអាវុធ ជាច្រើនគ្រាប់បាញ់តដៃគ្នា រវាងពលរដ្ឋខ្មែរ និងកងកម្លាំងថៃ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេសខ្មែរ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ ពីបញ្ចប់កិច្ចជំនួបជាមួយ បណ្តាអង្គទូតនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះថា “សូមអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋយើង ជៀសវាងការឆ្លងដែន ដោយខុសច្បាប់ចូលទៅ ក្នុងប្រទេសថៃ ជាពិសេសគឺការ ចូលទៅកាប់ឈើហ្នឹង វាជាបញ្ហាមួយគ្រោះថ្នាក់បំផុត”។ លោកបន្តថា កាលពីឆ្នាំកន្លងមក ទាហ៊ានថៃតែងតែបាញ់ មកលើពលរដ្ឋខ្មែរនៅពេល ដែលពួកគេចូលទៅកាប់ឈើ ដោយខុសច្បាប់ នៅក្នុងទឹកដីថៃ ហើយភាគីខ្មែរបានស្នើសុំឲ្យភាគីថៃកុំបាញ់ប្រហារមកលើពួកគេ ហើយសកម្មភាពនេះក៏ឃើញស្ងប់ស្ងាត់។ ប៉ុន្តែនៅពេលដែលថៃចាប់ បានហើយមានតែបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

website_news/2016060502.txt · Last modified: 2017/03/02 12:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki