website_news:2016060503

ស្រ្តីខ្មែរងគ្រោះ នៅឥណ្ឌូនេស៊ី បានមកដល់ កម្ពុជាវិញហើយ

(http://www.dap-news.com/kh) គេហទំព័រដើមអំពិល សុក្រ, 06 ឧសភា ២០១៦ 17:41 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖ស្ថានទូតកម្ពុជា នៅប្រទេសឥណ្ឌូនេស៊ី បានអន្តរាគមន៍ ជួយពលរដ្ឋខ្មែររងគ្រោះចំនួន ៣នាក់ ឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ នៅវេលាម៉ោង១៣និង២៥ នាទី តាមជើងយន្តហោះ CZ6059 ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។

ពលរដ្ឋខ្មែរទាំង ៣នាក់ មានឈ្មោះ៖ ហេង សុធា ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិ តាសែន ឃុំទ្រាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកទោសដែលទើបត្រូវបានដោះលែង។ ប៊ុន សំបូរ ភេទស្រី អាយុ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិគារ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងកូនប្រុស អាយុ ៩ ខែ ឈ្មោះ Pettra ។

មុនពេលទៅប្រទេស ឥណ្ឌូណេស៊ី ស្រ្តីខ្មែររូបនេះមានមុខរបរជាបុគ្គលិកអនាម័យ នៅកាស៊ីណូ នៅប៉ោយប៉ែត និងបានស្គាល់បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលធ្វើការក្នុងកាស៊ីណូជាមួយគ្នា ។ក្រោយមក បានចាញ់បោកការលួង លោមពី សំណាក់បុរសម្នាក់នោះ ដោយសន្យាថានឹងរត់ឯកសាររៀបការស្របច្បាប់ ប៉ុន្តែពុំបាន រៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវទេ បុរសរូបនេះ បានបង្ខាំង និងវាយធ្វើ បាបជាច្រើនដង។

ស្រ្តីរូបនេះបាននាំកូនប្រុស ឈ្មោះ Pettra ទៅស្ថានទូត ដើម្បីសុំជួយឱ្យបាន វិលត្រឡប់មក កម្ពុជា។ ពលរដ្ឋខ្មែរទាំង៣ ខាងលើ នឹងមកដល់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៩ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង១៧:១០ នាទី តាមជើងយន្តហោះ MH 762 ។

៣-ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំទីក្រុងក្វាងចូវប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរ ១រូប ឈ្មោះ បេ វួចគា ដែលបានចាញ់ បោកមេខ្យល់នាំយកទៅរៀបការជាមួយ បុរសជនជាតិចិន នៅខេត្ត ជាំងស៊ី កាលពីឆ្នាំ ២០១៣ ដោយមានការលំបាក និងមិនអាចរស់នៅ ជាមួយប្ដីបានតទៅទៀត អោយបានវិលត្រឡប់ មកកម្ពុជាវិញ៕

website_news/2016060503.txt · Last modified: 2017/03/02 12:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki