website_news:2016060702

សមត្ថកិច្ចចុះបង្ក្រាបការជួញដូរមនុស្សឃាត់មេខ្លោងម្នាក់សង្គ្រោះនារីរងគ្រោះ៦នាក់

(http://www.rasmeinews.com) ដោយ ៖ហូសាន់ ថ្ងៃទី 6 កក្កដា 2016 ម៉ោង 05:11:AM

(ភ្នំពេញ)៖កម្លាំងនគរបាលរាជធានីភ្នំពេញក្រោមបទបញ្ជាពីនាយឧត្តមសេនីយ៍ស្នងការនិងក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះបង្ក្រាបសកម្មភាពជួញដូរមនុស្សទៅប្រទេសចិនដោយឃាត់មេខ្លោងម្នាក់និងសង្គ្រោះនារីរងគ្រោះ៦នាក់។ប្រតិបត្តិការចុះបង្ក្រាបក្នុងផ្ទះសំណាក់យីហោរ“តារា”ស្ថិតនៅផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករាកាលពីនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ។

ក្នុងប្រតិបត្តិការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរស្នងការរងនិងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសក្រោមបញ្ជាពី នាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញជួនសុវណ្ណបានដឹកនាំកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរមនុស្សឆ្លងដែនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់និងបានជួយរំដោះស្ត្រីរងគ្រោះចំនួន៦នាក់ផ្សេងទៀតក្នុងផ្ទះសំណាក់យីហោរ“តារា”ស្ថិតនៅផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។ លោកព្រុំសន្ធរបានបញ្ជាក់ថាជនសង្ស័យនាមឈ្មោះធឿនពុទ្ធាឡាយធីជិនភេទស្រីអាយុ២៤ឆ្នាំជនជាតិខ្មែរស្នាក់នៅចំណុងកើតហេតុខាងលើ បាននាំយកស្ត្រីទាំង៦នាក់នេះ មកស្នាក់នៅបណ្ដោះអាសន្ន ដើម្បីត្រៀមនាំទៅប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម។

ក្រោយពីបានចុះបង្ក្រាបករណីនេះ រួចហើយ កម្លាំងសមត្ថកិច្ច បានបញ្ជូនអ្នកពាក់ព័ន្ធខាងលើទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងបានអនុញ្ញាតឱ្យ ឪពុកម្តាយជនរងគ្រោះ ចំនួន២នាក់ និងបងស្រីជនរងគ្រោះម្នាក់ចូលទៅទទួលជនរងគ្រោះ ព្រមទាំងបានធ្វើការសាកសួរ និងស្រាវជ្រាវបន្ត៕S

website_news/2016060702.txt · Last modified: 2017/03/10 10:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki