website_news:2016060706

ជនអន្តោប្រវេសន៍ជាង ៤ពាន់នាក់ត្រូវបានកងទ័ពជើងទឹកអ៊ីតាលីជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេ

(http://bayontv.com.kh) 06/07/2016

អ៊ីតាលី៖ ជនអន្តោប្រវេសន៍ចំនួន 4,500នាក់ត្រូវបានជួយសង្គ្រោះក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃអង្គារ ម្សិលមិញ ជាផ្នែកមួយនៃប្រតិបត្តិការណ៍មួយចំនួនដាច់ដោយឡែកពីគ្នា សម្របសម្រួលដោយឆ្មាំសមុទ្រអ៊ីតាលី ។W4

ឆ្មាំសមុទ្រអ៊ីតាលីនិយាយថា ជនអន្តោប្រវេសន៍ទាំងនេះត្រូវបានជួយសង្គ្រោះពីទូកកៅស៊ូតូចៗ និងទូកឈើ មួយគ្រឿងផ្ទុកពេញដោយមនុស្ស។ តាមរូបភាពវីដេអូចេញដោយឆ្មាំសមុទ្របង្ហាញពីមនុស្សជាង ៤០០នាក់កំពុង ត្រូវបានស្ទាក់ដោយនាវាសង្គ្រោះ Diciotti។ សហប្រតិបត្តិការណ៍ជួយសង្គ្រោះផ្សេងទៀត ត្រូវបានធ្វើឡើងដោយ នាវាកងទ័ពជើងទឹករបស់អ៊ីតាលី ដែលជានាវាធ្វើការឲ្យទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប Frontex និងអង្គការ ក្រៅរដ្ឋាភិបាល (NGOs)៕ អត្ថបទ៖ សុខមាន

website_news/2016060706.txt · Last modified: 2017/03/10 10:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki