website_news:2016060902

សមត្ថកិច្ចថៃបញ្ជូនសពពលករខ្មែរម្នាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 05/09/2016

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង៨និង៤០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បញ្ជូនសាកសព ពលរដ្ឋកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន១នាក់។

លោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា សពឈ្មោះ ជុំ សូរីយា ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅសង្កាត់អូរឬស្សី ខណ្ឌ័៧មករា រាជធានីភ្នំពេញ។ លោក ជា ដា បានអោយដឹងទៀតថា ជនរងគ្រោះបានចូលទៅព្យាបាលជម្ងឺនៅមន្ទីពេទ្យផាយ៉ាថៃ ក្រុងបាងកក ប្រទេសថៃ ហើយត្រូវបានស្លាប់ដោយជម្ងឺមហារីកគ្រាប់ឈាម កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមកនេះ។ សពត្រូវបានក្រុមគ្រួសារទទួលយក ទៅកាន់ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីហើយ៕

website_news/2016060902.txt · Last modified: 2017/03/12 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki