website_news:2016061201

ពលករសម្រុកចេញទៅធ្វើការនៅប្រទេសថៃរាប់រយនាក់ក្នុងរយះពេល៣ថ្ងៃជាប់ៗគ្នា

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 06/12/2016

ខេត្តបាត់ដំបង ៖ ពលករខ្មែរសម្រុកចេញទៅធ្វើការងារនៅប្រទេសថៃ កាត់តាមច្រកទ្វាព្រំដែនតំបន់ភ្នំដីចំនួនជាង១០០០នាក់ ក្នុងរយះពេល៣ថ្ងៃជាប់ៗ គ្នានៅដើមខែធ្នូ ឆ្នាំ២០១៦នេះ ។

លោក ឈុន លន់ ប្រធានទីស្នាក់ការទំនាក់ទំនងកិច្ចការច្រកទ្វាព្រំដែនតំបន់ភ្នំដី ស្រុកសំពៅលូន បានអោយដឹងនៅរសៀលថ្ងៃម្សិលមិញថា៖ រយះពេល៣ថ្ងៃជាប់ៗគ្នាចាប់តាំងពីថ្ងៃទី២រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦កន្លងមកនេះពលករខ្មែរទាំងប្រុស ទាំងស្រីនិងក្មេងចាស់សរុបចំនួន១២០០នាក់មកពីបណ្ដាខេត្តនានានៃប្រទេសកម្ពុជាបានសម្រុកចេញជាបន្ដរបន្ទាប់ទៅធ្វើការងារនៅក្នុងទឹកដីថៃខេត្តស្រះកែវដែលជាខេត្តឈមគ្នា និងខេត្តបាត់ដំបងដែលមានកិច្ចព្រៀងយោគយល់គ្នាទៅវិញទៅមករវាងអាជ្ញាខេត្តជាប់គ្នាទាំងពីរ និងរវាងសមាគមន៍ម្ចាស់ចំការរបស់ថៃផងដែរ។

ពលករខ្មែរដែលមានកម្លាំងរឹងមាំសម្រុកចេញទៅធ្វើការងារប្រទេសថៃយ៉ាងច្រើននេះជាការឆ្លើយតបទៅនិងសេចក្ដីត្រូវការរបស់សមាគមន៍អ្នកចំការជនជាតិថៃ ដែលពួកគេធ្លាប់បានណាត់ជួបជាមួយគ្នានៅរៀងរាល់ឆ្នាំក្នុងរដូវប្រមូលផលអំពៅឬបេះផ្លែមៀន។

ប្រធានទីស្នាក់ការទំនាក់ទំនងការងារកម្ពុជា ថៃប្រចាំច្រកទ្វាព្រំដែនតំបន់ភ្នំដីបានបញ្ជាក់បន្ដរថា៖ការចេញចូលធ្វើចំណាកស្រុករបស់ពលករខ្មែរនេះភាគច្រើនទៅធ្វើការងារកាប់អំពៅដែលពលករខ្លះចេញទៅធ្វើការព្រឹក វិលមកវិញល្ងាចនិងខ្លះទៀតចំពេញបែបបទមានសិទ្ធរស់នៅក្នុងទឹកដីថៃរហូតដល់មួយសប្ដាហ៍ម្ដងដូចជាពលករមកពីខេត្តខេត្តព្រៃវែង ស្វាយរៀង កំពង់ធំ ខេត្តពោធិសាត់និងខេត្តបាត់ដំបងជាដើម។

ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនច្រកទ្វាភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងបានប្រាប់ដែរថា៖ មកទល់និងរសៀលថ្ងៃទី៥ ខែធ្នូនេះពលករខ្មែរនៅតែបន្ដរសម្រុកចេញយ៉ាងច្រើនជាក្រុមៗដោយខ្លះភ្ជាប់ជាមួយនូវសំលៀកបំពាក់ អង្ករ ត្រីសាច់ក៍ច្រើនផងដែរសម្រាប់ផ្គត់ផ្គង់ការហូបចុកក្នុងពេលបំពេញការងារ៕

website_news/2016061201.txt · Last modified: 2017/03/16 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki