website_news:2016061203

អង្គភាពឆ្មាំសមុទ្រអ៊ីតាលីនិយាយថា ជនអន្តោប្រវេសន៍ជិត ៨០០នាក់ត្រូវបានជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេ

(http://bayontv.com.kh) 06/12/2016

អ៊ីតាលី៖ អង្គភាពឆ្មាំសមុទ្ររបស់អ៊ីតាលីបាននិយាយថា ជនអន្តោប្រវេសន៍ចំនួន ៧៩១នាក់ត្រូវបានជួយសង្គ្រោះពីទូកមួយចំនួនដែលដឹកមនុស្សលើសចំណុះ និងសាកសព ១៦នាក់កាលពីថ្ងៃអាទិត្យ។ អង្គភាពឆ្មាំសមុទ្រអ៊ីតាលីបាននិយាយ ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទម្សិលមិញថា ខណៈប្រជាពលរដ្ឋអ៊ីតាលីជាង ៣០លាននាក់ទៅបោះឆ្នោតប្រជាមតិកាលពីថ្ងៃអាទិត្យ ដែលនាំឲ្យលោកនាយករដ្ឋមន្ត្រី ម៉ាតេអូ រីនហ្ស៊ី សន្យាលាលែងពីដំណែង នាវាសង្គ្រោះបានបន្តស្វែងរកជនអន្តោប្រវេសន៍ពីទូកចំនួន ៩គ្រឿងខុសៗគ្នា។

កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅប្រទេសអ៊ីតាលីបានស្ទាក់ចាប់ទូកជនអន្តោប្រវេសន៍ជាង ១៧ម៉ឺន ៣ពាន់គ្រឿងនៅឆ្នាំនេះ ដែលចំនួននេះកើនឡើងបើទៀតទៅនឹងកាលពីឆ្នាំ២០១៤ មានត្រឹមតែ ១៧ម៉ឺនគ្រឿង។ ជនអន្តោប្រវេសន៍សរុបប្រមាណកន្លះលាននាក់ បានមកដល់ប្រទេសអ៊ីតាលីកាលពី ៣ឆ្នាំមុន។ ប្រទេសអ៊ីតាលីបានទទួលជនអន្តោប្រវេសន៍មកដល់ថ្មីៗជាបន្តបន្ទាប់ ចាប់តាំងពីការអនុវត្តន៍កិច្ចព្រមព្រៀងក្នុងខែមីនារវាងសហភាពអឺរ៉ុប និងទួរគី ដើម្បីបញ្ឈប់លំហូរចូលជនអន្តោប្រវេសន៍ ធ្វើដំណើរតាមទូកចូលទៅប្រទេសក្រិក៕ អត្ថបទ៖ សុខមាន

website_news/2016061203.txt · Last modified: 2017/03/16 13:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki