website_news:2016070402

អ្នករក្សាសន្តិភាពមួយរូប នៃអ.ស.ប រងការចោទប្រកាន់ពីបទសេពសន្ធវៈ ជាមួយកុមារានិងកុមារី

(http://www.dap-news.com/kh/) ព្រហស្បតិ៍, 07 មេសា ២០១៦ 09:19 ប្រែសម្រួល: ម៉ៅ បុប្ផាមករា ID:004

អ.ស.ប៖ លោក Jane Holl Lute មន្ត្រីជាន់ខ្ពស់មួួយរូបនៃអង្គការសហប្រជាជាតិ ដែលជាអ្នកទទួលបន្ទុកកិច្ចការរក្សាសន្តិភាព រងការចោទប្រកាន់ ក្នុងរឿងអាស្រូវមួយ ។ មន្ត្រីអ្នកនាំពា្យ យូអ៊ិន លោក Farhan Haq បានថ្លែងឲ្យដឹងកាលពីថ្ងៃពុធ ។ ទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយព័ត៌មាននៅរាត្រីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ថា មន្ត្រីជាន់ខ្អស់នៃអ.ស.ប ប្រចាំការ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល រងការចោទប្រកាន់ជុំវិញរឿង អាស្រូវផ្លូវភេទ បន្ទាប់ពីមានពាក្យបណ្តឹងពីស្ត្រីជាង ១០០នាក់ ក្នុងនោះមានករណីសេពសន្ធវៈ លើកុមារ និងកុមារី ជាច្រើននាក់ ។ ករណីរឿងអាស្រូវផ្លូវភេទ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល តែតែងកើតមានឡើងបង្កឡើងដោយជនបរទេស និងអ្នកនៅក្នុងប្រទេស គិតចាប់តាំងពីអង្គការសហប្រជាជាតិ បានបញ្ជូន កម្លាំងរបស់ខ្លួន រយៈពេល០២ឆ្នាំទៅកាន់ប្រទេសនេះ ប៉ុន្តែពួកគេ (ពលរដ្ឋរងគ្រោះ) នៅតែជួបនឹងរឿងបែបនេះដដែល ។ លោក Peter Wilson អនុប្រធានមួយរូបមកពី អង់គ្លេសតំណាងឲ្យអ.ស.ប បានថ្លែងថា “នៅពេលដែលពិភពលោកជួបនូវរឿងអស់ទាំងនេះ ស្ត្រី និងកុមារ ដែលជាអ្នករងគ្រោះទាំងស្រុង ពេលនោះពួកគេបានងាកមករកការពឹងពាក់ពីយូអ៊ិនដើម្បីការពារដល់ពួកគេ ។ ពួកគេគួធ្វើបែបនេះ ដោយសារតែយល់ថា ក្តីលំបាករបស់ពួកគេនឹងត្រូវបានបញ្ចប់ មិនអាចកើតឡើងទៀត នោះទេ “។ មានការលើកឡើងថា បើសូម្បីតែមន្រ្តីរបស់អ.ស.ប លោ្មភកាមទៅហើយ តើគេមានទំនុកចិត្តបែបណា ចំពោះស្ថាប័នអន្តរជាតិកំពូលមួយ នេះទៀត?៕

website_news/2016070402.txt · Last modified: 2017/02/28 12:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki