website_news:2016070403

សភាបារាំងប្រកាសថា អ្នកដែលប្រព្រឹត្តខុសច្បាប់ទិញសេវាកម្មផ្លូវភេទ នឹងត្រូវទទួលទោស និងពិន័យប្រាក់លើស ពី៤.០០០ដុល្លារ

(http://www.dap-news.com/kh/) ព្រហស្បតិ៍, 07 មេសា ២០១៦ 09:17 ប្រែសម្រួល: ម៉ៅ បុប្ផាមករា

ប៉ារីស៖ នៅមុនេះប្រមាណ២ម៉ោង ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនូវព័ត៌មានមួយថា សភានៃប្រទេសបារាំង បានសម្រេចអនុម័តលើច្បាប់មួយ ទៅលើបញ្ហាផ្លូវភេទ ក្នុងនោះសភាបានប្រកាសថា អ្នកដែលមានទោសកំហុសជាប់ពាក់ព័ន្ធនឹងរឿងផ្លូវភេទ នឹងត្រូវជាប់ទោសតាមច្បាប់កំណត់ ហើយត្រូវបង់ប្រាក់ពិន័យលើសពី៤.០០០ដុល្លារឡើងទៅ ចំពោះអ្នកដែលមិនបានទិញសេវាកម្មផ្លូវភេទ ។ ការអនុម័តលើច្បាប់ស្តីអំពីបញ្ហាផ្លូវភេទនេះដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការចុះសិក្សា អំពីបញ្ហាផ្លូវភេទ ដែលវាបង្ហជាបញ្ហាជាច្រើន ហើយត្រូវប្រឈមមុខចំពោះអង្គភាពស៊ើបអង្កេត ទាំងឡាយ ។ ចំពោះច្បាប់នេះដែរ ទំរាំបានអនុម័តនោះ ត្រូវប្រើពេល២ឆ្នាំ ដោយអង្គភាពនិតិបញ្ញត្តិ ព្រោះថា បារាំងមានសភាជាន់ខ្ពស់ និងសភាជាន់ទាប ដែលត្រូវពិភាក្សាជុំវិញច្បាប់នានា ។ មានអ្នករកស៊ីផ្លូវភេទមួយចំនួន បានធ្វើការតវ៉ា ប្រឆាំងនឹងច្បាប់ ក្នុងអំឡុងពេលការប្រជុំអនុម័ត ជាចុងក្រោយ ។ សហជីពអ្នករកស៊ីផ្លូវភេទនៅក្នុងក្រុងប៉ារីស បានលើកឡើងថា ស្ត្រីរកស៊ីផ្លូវភេទមានប្រមាណពី ៣០.០០០ទៅ៤០.០០០នាក់ ពួកគេនឹងប្រឈមមុខនឹងបញ្ហាជីវភាពមិនខាន នៅពេលច្បាប់នេះប្រកាសជាធរមាន ៕

website_news/2016070403.txt · Last modified: 2017/02/28 12:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki