website_news:2016070701

កម្ពុជាមានផែនការកាត់បន្ថយ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារឆ្នាំ២០១៦-២០២៥

(http://bayontv.com.kh) 06/07/2016

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុ អាង របស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៦ខែកក្កដា នាទីស្តីការក្រសួងការងារ។ជាមានផែនការកាត់បន្ថយនិងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ឆ្នាំ២០១៦–២០២៥ ហើយនេះជាការអះ

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការ ប្រឆាំងនឹងពលកម្មកុមារគឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដើម្បីកសាងប្រទេសជាតិឲ្យរីក– ចម្រើនថ្កុំថ្កើង និងលើកកម្ពស់ការងារឲ្យបានសមរម្យនៅកម្ពុជា។ ឯកឧត្តម បានបន្តថា ការរៀបចំឱ្យមានផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយពលកម្មកុមារនិងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ២០១៦–២០២៥ពិតជាមានសារ:សំខាន់ ដើម្បីធានានូវឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជាសំដៅជំរុញឧត្តមភាពនៃមូលធនមនុស្ស និងធានាកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បានថ្លែងបញ្ជាក់ថា ក្រសួងការងារនឹងបង្កើតឱ្យមានគណៈ–កម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដើម្បីជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើសកម្មភាពជាបន្ទាន់សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនិងក៏ជាយន្តការសម្របសម្រួលដ៏ចម្បងក្នុងទិដ្ឋភាពគោលនយោបាយ ច្បាប់ ការអនុវត្តច្បាប់ ការផ្សព្វផ្សាយ និងវាយតម្លៃការអនុវត្តកម្មវិធីដែលពាក់ព័ន្ធពលកម្មកុមារ។

យោងតាមសេចក្តីថ្លែងហេតុ ស្តីពីផែនការសកម្មភាពជាតិកាត់បន្ថយពលកម្មកុមារនិងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ២០១៦–២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានបង្ហាញថា ចាប់ពីឆ្នាំ២០១៣ ដល់ខែមេសា ឆ្នាំ២០១៥ កុមារចំនួន ១៨ពាន់ ២៧៣នាក់ ត្រូវបានទប់ស្កាត់ និងដកហូតពីពលកម្មកុមារ និងយុវជន ១.២០០នាក់ បានទទួលសេវាអប់រំបំប៉នបញ្ជូនទៅសាលារៀនក្នុងប្រព័ន្ធ និងផ្តល់កំណើនជីវិត។ លើសពីនេះ ក្រុមគ្រួសារពលករកុមារក្រីក្រ និងងាយរងគ្រោះចំនួន ៨.៩៥១គ្រួសារ ទទួលបានសេវាគាំទ្រជីវភាពផងដែរ៕

website_news/2016070701.txt · Last modified: 2017/03/10 10:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki